កីឡា
AFF Cup៖ បើកឆាក កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៣
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ១-៣ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុបើកឆាកពូល B ជើងឯកបាល់ទាត់លំដាប់ទី១អាស៊ាន AFF Championship ឆ្នាំ២០២០ ល្ងាចថ្ងៃនេះនៅប្រទេសសិង្ហបុរី។

ការប្រកួតវគ្គទី១ កម្ពុជាហាក់មានស្ទុះយ៉ាងខ្លាំងក្នុងការវាយសម្រុកទៅលើម៉ាឡេស៊ីដែលមានតំបន់ការពារល្អ និងវាយបកប្រសិទ្ធភាព។ កម្ពុជាមិនអាចបំប៉ោងសំណាញ់ទីរបស់ម៉ាឡេស៊ីបានទេ។ ផ្ទុយទៅវិញម៉ាឡេស៊ីជាអ្នកបើកការនាំមុខ ១-០ នៅនាទី២៣តាមរយៈស៊ុតពិន័យ១១ម៉ែត្រ បន្ទាប់ពី កែម ចន្ទសុភ័ក្របង្កកំហុស។
ចំណែកនៅវគ្គទី២ កម្ពុជាបានគ្រប់បាល់ច្រើនជាង ប៉ុន្តែការសម្រុកហាក់ដូចជាខ្សោយជាងវគ្គទី១។ ការគ្រប់គ្រងបាល់ និងវាយសម្រុកភាគរយច្រើនជាងជំរុញឲ្យម៉ាឡេស៊ីលេងការពារ និងវាយបក។ របៀបលេងនេះធ្វើឲ្យម៉ាឡេស៊ីទទួលបានលទ្ធផលល្អ ហើយរកបាន២គ្រាប់ទៀតនៅនាទីទី៦១ និង៧៩ដើម្បីនាំមុខ ៣-០។
យ៉ាងណានៅវចុងវគ្គទី២ កម្ពុជាបានបំប៉ោងសំណាញ់ទី១របស់ម៉ាឡេស៊ីតាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ពី សាធ រូហ្ស៊ិត ដើម្បីតាមពីក្រោយ១-៣រហូតចប់ការប្រកួត បន្ទាប់ពីអ្នកចាំទីម៉ាឡេស៊ីបង្កកំហុស។
ដួច្នេះកម្ពុជានៅតែមិនទាន់មានប្រវត្តិឈ្នះម៉ាឡេស៊ីឡើយក្នុងពានរង្វាន់នេះដែលចាញ់៤គិតចាប់តាំងពីឆ្នាំ១៩៩៦មក។
- ឆ្នាំ ២០០០៖ ម៉ាឡេស៊ី ៣-០ កម្ពុជា
- ឆ្នាំ ២០០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា
- ឆ្នាំ ២០១៨៖ កម្ពុជចា ០-១ ម៉ាឡេស៊ី

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


