ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យជំនាញ ថៃ ថា កុំភ័យស្លន់ស្លោចំពោះ Omicron ព្រោះវាជា ធម្មជាតិវដ្តជីវិតវីរុស (មានវីដេអូ)
លោកវេជ្ជបណ្ឌិត Yong Poovorawan ដែលជាអ្នកជំនាញខាងមេរោគមកពីសាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃបាននិយាយថា សាធារណជនមិនគួរភ័យស្លន់ស្លោចំពោះវីរុសកូវីដបំប្លែងខ្លួន Omicron ឡើយ ព្រោះវាគឺជាធម្មជាតិនៃវដ្តជីវិតរបស់មេរោគ ។

កន្លងមកអង្គការសុខភាពពិភពលោក (WHO) ក៏ធ្លាប់បានអះអាងដែរថា ពិភពលោកមិនគួរភ័យស្លន់ស្លោចំពោះវីរុសបំប្លែងខ្លួនថ្មី Omicron នោះទេ ប៉ុន្តែគួរតែត្រៀមខ្លួនឲ្យបានល្អ ខណៈតាមការរកឃើញដំបូងបានបង្ហាញថា ករណីវីរុសកូវីដបំប្លែងខ្លួន Omicron ភាគច្រើនគឺ “ស្រាល” ។
យ៉ាងណា លោក Yong ក៏បានផ្ដល់ដំបូន្មានដល់មនុស្សឲ្យបន្តការពារខ្លួនពីវីរុសមួយនេះផងដែរ ក្រោយថៃរកឃើញករណី Omicron ដំបូងលើជនជាតិអាមេរិកម្នាក់ដែលធ្វើដំណើរពីប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្លងកាត់ទីក្រុងឌូបៃតាមរយៈគម្រោងលើកលែងការធ្វើចត្តាឡីស័ក Test & Go ។

លោក Yong បាននិយាយថា ទោះវាជាធម្មជាតិនៃវដ្តជីវិតរបស់មេរោគក៏ដោយ លោកសូមជំរុញឲ្យប្រជាជនទៅ ចាក់វ៉ាក់សាំងកូវីដ និងអ្នកចាក់បានពេញលេញហើយ ត្រូវទៅ ចាក់ដូសជំរុញផងដែរ ។ លោកក៏រំឭកដល់មនុស្សឲ្យប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវវិធានការបង្ការជំងឺកូវីដ ១៩ រួមទាំងការលាងដៃឲ្យបានញឹកញាប់ រក្សាទម្លាប់អនាម័យ ការពាក់ម៉ាស និងការរក្សាគម្លាតសង្គមជាដើម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ខុសពី WHO គ្រូពេទ្យជំនាញ ថៃ ប្រាប់តែ ៣ ក្បាច់ប៉ុណ្ណោះ Omicron មិនមកកៀក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


