ព័ត៌មានជាតិ
នំម៉ាក់ប្រាវ ចម្រុះពណ៌គួរឱ្យចង់ទទួលទាន ស្ទើរបាត់មុខពី ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នំខ្មែរមួយប្រភេទ ឈ្មោះ នំម៉ាក់ប្រាវ ជានំធ្វើឡើងពីសាច់ដូងចាស់ របស់អ្នកខេត្តបាត់ដំបង ស្ទើរតែបាត់មុខទៅ ហើយ ដោយសារតែការធ្វើនំនេះត្រូវការភាពអំណត់របស់អ្នកធ្វើ។

នំម៉ាក់ប្រាវ ប្រើប្រាស់ពីសាច់ដូងចាស់ៗ ជាមួយស្ករស និងប្រើប្រាស់ពណ៌ចម្រុះទៅ តាមចំណង់ចំណូលចិត្តរបស់អ្នកផលិត និងសម្រាប់ការជ្រើសរើសពីសំណាក់អ្នកទិញផងដែរ។ អ្នកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននំប្រភេទនេះ ស្ទើរតែបាត់ឈ្មោះ និងរូបរាងពីក្នុងខេត្តបាត់ដំបង ទៅ ហើយ ដោយសារតែគ្មានអ្នកធ្វើ និងដោយសារត្រូវការពេលវេលា។

អ្នកស្រី សាន់ សុគន្ធា ជាបុគ្គលិកសិក្សាមួយរូប រស់នៅ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា ក្រៅ ពីការងាររដ្ឋ អ្នកស្រីឆ្លៀតរកសុីនៅ ផ្ទះខ្លះ ដូចជាការធ្វើនំ ម៉ាក់ប្រាវ នេះជាដើម។
អ្នកស្រីបានបង្ហាញពីរៀបធ្វើនំនេះ ដោយមានគ្រឿងផ្សំដូចជា ដូងរលាក់ទឹក ស្ករស សាច់ជូរ ល័ក្ខ។ វិធីធ្វើ គឺយកដូងរលាក់ទឹក កោសជាសរសៃវែងៗ ដាំទឹកឱ្យពុះដាក់សាច់ជូរបន្តិច ហើយសាច់ដូងស្រោះភ្លាមៗ ចាក់ទឹកត្រជាក់លាងមួយទឹកដាក់សម្រស់។ បន្ទាប់មក យកដូងប្រឡាក់ជាមួយស្ករសដាក់វាន់នីកូរឱ្យស្ងួតទឹក ហើយជាប់ជាដុំៗ ហើយយកទៅ ហាលថ្ងៃឱ្យឡើងក្រាម។

អ្នកស្រី សាន់ សុគន្ធា រៀបរាប់បន្តថា ចង់ធ្វើជាពណ៌នៅ ពេលដែលកូរដូង ត្រូវដាក់ល័ក្ខតាមពណ៌ដែលចូលចិត្ត រៀបដាក់កែវអប់ផ្កាម្លិះ ឬផ្សែងទៀន៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


