Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីអ៊ីរ៉ង់បដិសេធពាក្យចចាមអារ៉ាមអំពីសុខភាពយ៉ាប់យ៉ឺននៃមេដឹកនាំកំពូលរបស់ខ្លួន

បានផុស

នៅ

មន្ត្រីជិតស្និទ្ធនឹងមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានបដិសេធពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទថា សុខភាពរបស់បុរសវ័យ ៨១ ឆ្នាំរូបនេះកាន់តែយ៉ាប់យ៉ឺន ។

មន្រ្តីជិតស្និទ្ធលោក Mehdi Fazaeli បាននិយាយនៅលើបណ្តាញសង្គម Twitter ថា “តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ និងដោយការអធិស្ឋានល្អៗពីសំណាក់ប្រជាជន លោក Ayatollah Khamenei មានសុខភាពល្អ ហើយកំពុងមមាញឹកអនុវត្តផែនការតាមទម្លាប់របស់គាត់” ។

លោក Fazaeli បានធ្វើការនៅក្នុងការិយាល័យផ្សព្វផ្សាយការងាររបស់លោក Khamenei ។ ការសរសេររបស់លោកក៏ត្រូវបានភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Fars របស់អ៊ីរ៉ង់រាយការណ៍ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍អំពីសុខភាពរបស់លោក Khamenei ហាក់ដូចជាការឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គភាពព័ត៌មានជាច្រើនដែលសំដៅទៅលើការសរសេរលើ Twitter របស់អ្នកសារព័ត៌មានជាភាសាអារ៉ាប់ដែលបាននិយាយថា លោក Khamenei បានផ្ទេរភារកិច្ចឲ្យកូនប្រុសរបស់គាត់ដោយសារតែសុខភាពរបស់គាត់ ។

លោក Khamenei បានបម្រើការជាមេដឹកនាំកំពូលចាប់តាំងពីឆ្នាំ ១៩៨៩ ជាមួយនឹងការនិយាយចុងក្រោយលើបញ្ហារដ្ឋទាំងអស់ ខណៈដែលសុខភាពរបស់គាត់គឺជាប្រធានបទដ៏ក្ដៅគគុកជាច្រើនឆ្នាំមកហើយ ។

ទន្ទឹមនោះមន្ត្រីសន្តិសុខម្នាក់នៅអ៊ីស្រាអែលដែលតាមដានព្រឹត្តិការណ៍នានានៅក្នុងប្រទេសអ៊ីរ៉ង់ដែលជាសត្រូវរបស់ខ្លួនបានប្រាប់ Reuters ថា “យើងដឹងអំពីពាក្យចចាមអារ៉ាមទាំងនេះ ហើយចាត់ទុកវាជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ Mohsen Fakhrizadeh ត្រូវបានធ្វើឃាតដោយមានជំនួយពីឧបករណ៍ផ្កាយរណប

ចុចអាន ៖ អ៊ីស្រាអែលប្រាប់អ្នកវិទ្យាសាស្ត្រចង្ក្រានរ៉េអាក់ទ័រប្រុងប្រយ័ត្នខ្លួន ក្រោយការធ្វើឃាតមេនុយក្លេអ៊ែរអ៊ីរ៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម