ព័ត៌មានអន្ដរជាតិ
លោក ពូទីន ព្រមានគ្រោះថ្នាក់នុយក្លេអ៊ែរ ក្នុងលិខិតសំដែងសមានទុក្ខមេដឹកនាំអ៊ីរ៉ង់
ក្រោយការប្រកាសដំណឹងផ្លូវការនៃ«ការធ្វើឃាត» មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលនៅថ្ងៃទី១ខែមីនា មេដឹកនាំរុស្ស៊ីដែលជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់អ៊ីរ៉ង់ចាប់តាំងពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើង គឺ លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង និងបានផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅ។

សារព័ត៌មាន themoscowtimes បានចេញផ្សាយថា នៅក្នុងសារមួយផ្ញើទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលបានចេញផ្សាយដោយវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន សរសេរថា «សូមទទួលយកការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ ទាក់ទងនឹងការធ្វើឃាតមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលជាការប្រព្រឹត្តអំពើរំលោភបំពានយ៉ាងឃោរឃៅលើបទដ្ឋានសីលធម៌មនុស្សធម៌ និងច្បាប់អន្តរជាតិទាំងអស់»។
ខ្លឹមសារលិខិតបានលើកឡើងបន្តថា នៅក្នុងប្រទេសរុស្ស៊ី ប្រមុខដឹកនាំអ៊ីរ៉ង់ នឹងត្រូវបានគេចងចាំជានិច្ចថា ជាមេដឹកនាំដ៏ឆ្នើមម្នាក់ ដែលបានលះបង់ភាពរីករាយផ្ទាល់ខ្លួនរបស់លោក ដើម្បីនាំទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់ ទៅកាន់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ ការចាកចេញរបស់លោក ត្រូវបានទីក្រុងមូស្គូចាត់ទុកថាជាការខាតបង់មិនត្រឹមតែចំពោះទីក្រុងតេហេរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះស្ថិរភាពនៃរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ ដែលប្រទេសទាំងពីរបានកសាងជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ជាមួយគ្នានោះដែរ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃដដែលបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការធ្វើឃាតអ្នកនយោបាយ រួមទាំងការ «តាមប្រមាញ់ធ្វើឃាត» មេដឹកនាំនៃរដ្ឋអធិបតេយ្យ។ នៅក្នុងនោះ ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវឲ្យមាន ការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការបញ្ឈប់អរិភាព និងការវិលត្រឡប់ទៅរកដំណើរការនយោបាយ និងការទូត ដោយព្រមានថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ នឹងនាំតំបន់នេះធ្លាក់ចូលទៅកាន់ជ្រោះមរណៈ ពោលគឺ«គ្រោះថ្នាក់នុយក្លេអ៊ែរ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


