Connect with us

ព័ត៌មានជាតិ

លោកស្រីអភិបាលខេត្តប៉ៃលិន អញ្ជើញបើកវិញ្ញាសាប្រឡងបាក់ឌុប ដោយផ្ទាល់

បានផុស

នៅ

ប៉ៃលិន៖ ព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋបានខេត្ត លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ ជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រមូលនូវចំណេះដឹងដែលខ្លួនមាន ដើម្បីប្រឡងយកសញ្ញាបត្រនេះ ទៅប្រើការធ្វើការងារចិញ្ចឹមជីវិតប្រចាំគ្រួសារ និងសង្គមជាតិ ក្រោមម្លប់សន្តិភាព ក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីអភិបាលខេត្ត បានបន្តថា សូមប្អូនៗក្មួយៗ ជាបេក្ខជន កុំលួចចម្លងគ្នា និងសុំកុំលួចមើលរឿងដាក់ប្រ៊ីយ៉ុងតាមខ្លួន ករណីនេះប្រសិនបើគណៈកម្មការរៀបចំការប្រឡង ពិសេសអង្គភាពប្រឆាំងអំពើពុករលួយចាប់បាន នឹងធ្លាក់
ដោយស្វ័យប្រវត្តិ។ ជាមួយនេះដែរសូមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងគោរពវិន័យឱ្យបានល្អក្នុងពេលប្រឡង និងចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំនិង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងអស់គ្នា។

បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា សម្រាប់សម័យប្រឡងសញ្ញាប័ត្រទុតិយភូមិ ឆ្នាំសិក្សា ២០២១ នេះ ខេត្តប៉ៃលិន មានបេក្ខជនប្រឡងចំនួន ៥០៥ នាក់ ស្រី ២៧៧ នាក់ ដោយចែកចេញជា ២ មណ្ឌល និងមាន ២១ បន្ទប់ ព្រមទាំងមានគណៈកម្មការក្នុងមណ្ឌលប្រលង ៦៩ នាក់។

គួរបញ្ជាក់ថា សម្រាប់ការត្រួតពិនិត្យវិញ្ញាសារប្រលងគឺ បានដំណើរការទៅតាមកម្មវិធីដែលគ្រោងទុក ព្រមទាំងមានគណៈកម្មាការប្រលងថ្នាក់ជាតិ ថ្នាក់ខេត្ត ចូលរួមត្រួតពិនិត្យវិញ្ញាសា គឺមានសុវត្ថិភាព ដោយមានការចូលរួមចុះហត្ថលេខា ទទួលស្គាល់ពីបេក្ខជនផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម