ព័ត៌មានអន្ដរជាតិ
កុំប្រហែស អាមេរិកឆ្លងកូវីដជិត១លាននាក់ក្នុង១ថ្ងៃបង្កើតកំណត់ត្រាពិភពលោក
សហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាពភពលោកថ្មីនៃករណីឆ្លងកូវីដ-១៩ក្នុងមួយថ្ងៃច្រើនបំផុតជិត១លាននាក់កាលពីថ្ងៃចន្ទដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងរាតត្បាតខ្លាំង។
បើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលចំនួនជាប់កំណត់ត្រាជាសកលនេះកើនឡើងជិតពីរដងនៃចំនួនខ្ពស់បំផុតរបស់ប្រទេសគឺ ៥០៥ ១០៩នាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន។

តាមការវិភាគរបស់ Reuters បង្ហាញថា ចំនួនអ្នកជំងឺឆ្លងកូវីដចូលមន្ទីរបានកើនឡើងជិត៥០%នៅក្នុងសប្តាហ៍មុន ហើយឥឡូវនេះលើស១សែននាក់ហើយ។ វាជាលើកដំបូងដែលចំនួនកើនឡើងឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីការកើនឡើងក្នុងរដូវត្រជាក់មួយឆ្នាំកន្លងទៅ។
ជារួម អាមេរិកមានករណីឆ្លងប្រចាំថ្ងៃជាមធ្យម ៤៨៦ ០០០នាក់កាលពីសប្តាហ៍កន្លងទៅដែលអត្រានេះកើនឡើងទ្វេងក្នុងរយៈពេល៧ថ្ងៃ និងលើសពីប្រទេសដទៃទូទាំងពិភពលោក។ កាលពីថ្ងៃចន្ទ ទី៣ ខែមករា អាមេរិកមានករណីឆ្លងកូវីដថ្មីចំនួន ៩៧៨ ៨៥៦ នាក់ រាប់បញ្ចូលទាំងករណីខ្លះពីថ្ងៃសៅរ៍ និងអាទិត្យ ហើយមានរដ្ឋជាច្រើនទៀតដែលមិនបានផ្ញើរបាយការណ៍ដើម្បីបូកសរុបចំនួន។
ចំនួនជាមធ្យមនៃការស្លាប់ដោយកូវីដនៅអាមេរិកនៅតែខ្ពស់ជាប្រចាំគិតចាប់ពីខែធ្នូ ឆ្នាំ២០២១ឈានចូលខែមករា ឆ្នាំ២០២២ពោលគឺប្រហែលជា១៣០០នាក់ជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា ចំនួនស្លាប់នៅមានកម្រិតទាបឆ្ងាយ បើប្រៀបធៀបជាមួយចំនួនអ្នកឆ្លងថ្មី និងកំណើនអ្នកជំងឺចូលមន្ទីរពេទ្យ។

វីរុសបំប្លែងខ្លួនថ្មី Omicron ទំនងជាកត្តាចម្បងនៃការឆ្លង និងឆ្លងងាយស្រួលរហ័សជាងវីរុសបំប្លែងខ្លួនមុនៗ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិកបាននិយាយនៅថ្ងៃអង្គារ៍ម្សិលមិញថា តាមការប៉ាន់ស្មាន ករណីឆ្លងដោយវីរុសថ្មីនេះប្រមាណ ៩៥.៤%នៃករណីឆ្លងថ្មីទាំងអស់នៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមករា មក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


