ព័ត៌មានអន្ដរជាតិ
ចិន អាចបិទព្រំដែនទាំងអស់ពេញមួយឆ្នាំ ២០២២ នេះ
ប្រទេសចិនអាចរក្សាការរឹតបន្តឹងព្រំដែនរបស់ខ្លួនពេញមួយឆ្នាំ ខណៈដែលត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា និងព្រឹត្តិការណ៍នយោបាយជាបន្តបន្ទាប់នៅឆ្នាំ ២០២២ នេះ ។

ចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលនៅតែប្តេជ្ញាចិត្តចំពោះវិធីសាស្រ្តសូន្យកូវីដ ខណៈពេលដែលប្រទេសជាច្រើនផ្សេងទៀតបានផ្លាស់ប្តូរឆ្ពោះទៅរកការរស់នៅជាមួយវីរុស ។
វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការផ្ទុះឡើងវីរុស ដូចជាការបិទខ្ទប់ដ៏លំបាកនៅក្នុងទីក្រុង Xi’an នាពេលបច្ចុប្បន្ននេះ បាននាំឲ្យមានការរំខានដល់ផលិតកម្ម និងការធ្វើដំណើរ ដោយបន្ថែមសម្ពាធលើសេដ្ឋកិច្ចដែលបានធ្លាក់ចុះរួចទៅហើយ ។

ចំណែកតម្រូវការធ្វើចត្តាឡីស័កលើអ្នកដំណើរដែលមកដល់ពីបរទេសអាចត្រូវបានដាក់ ដើម្បីចៀសវាងការរំខានដ៏ធំចំពោះកីឡាអូឡាំពិករដូវរងាដែលនឹងចាប់ផ្តើមនៅខែក្រោយ កិច្ចប្រជុំប្រចាំឆ្នាំនៃសភាជាតិនៅខែមីនា និងសមាជបក្សកុម្មុយនិស្តលើកទី ២០ នៅត្រីមាសទី ៤ ។
ទន្ទឹមនោះអ្នកវិភាគបាននិយាយថា ជាមួយនឹងជំងឺកូវីដ ១៩ ទំនងជារីករាលដាលនៅខាងក្រៅប្រទេសចិន ហើយជាមួយនឹងសមាជបក្សខិតជិតមកដល់ក្នុងត្រីមាសចុងក្រោយនេះ យើងសង្ស័យអ្នកបង្កើតគោលនយោបាយនឹងលុបចោលការដាក់ឲ្យធ្វើចត្តាឡីស័កពេលនោះ ហើយការរឹតបន្តឹងព្រំដែនអាចបន្តនៅដដែលរហូតដល់ឆ្នាំ ២០២៣ ក៏ថាបាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ បិទ វៀតណាម តែ ចិន បើកច្រកព្រំដែនឲ្យ ថៃ ដឹកផលិតផលចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


