Connect with us

សន្តិសុខសង្គម

ផ្ទុះមីនតោនស្លាប់អ្នកជំនាញដោះមីន ៣នាក់ នៅខេត្តព្រះវិហារ

បានផុស

នៅ

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បានសរសេរនៅលើផេកផ្លូវការថា នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​ នៅម៉ោងប្រមាណ១១ និង៣០នាទីព្រឹក​ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ ​របស់អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining)។  អង្គការCSHD​ គេស្គាល់ថា ​ជាអង្គការអាគីរ៉ា​ ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។​

លោក ហេង រតនា បានលើកឡើងថា នេះជាភាពចៃដន្យបំផុត ដោយនៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះ កើតឡើងតែប្រមាណ២០នាទីប៉ុណ្ណោះ​ នៅភូមិនេះ​ ក៏មានករណីផ្ទុះគ្រាប់ដុតសម្អាតដីដាំដំឡូងស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម