ព័ត៌មានជាតិ
០៥ សំនួរពលរដ្ឋចង់ដឹងបំផុត ជិះផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ
ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជាពីភ្នំពេញទៅខេត្តព្រះសីហនុ ជិតឈានទៅបញ្ចប់ គ្រោងដាក់ឲ្យដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ។ មានចម្ងល់ជាច្រើនដែលបងប្អូនពលរដ្ឋ ចង់ដឹងពីការប្រើប្រាស់ផ្លូវដែលអាចបើកបរល្បឿនជាង ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងនេះ។

សំណួរ/ចម្លើយ៖ ពេលកំពុងបើកបរ បើឡានជិតអស់សាំង តើគួរធ្វើយ៉ាងម៉េច?
នៅតាមដងផ្លូវ ល្បឿនលឿនគឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថានីយប្រេងឥន្ធនៈ ចំណតឡាន កន្លែងឈប់សម្រាក អាហារដ្ឋាន បន្ទប់ទឹកនិងយានដ្ឋាន ដែលអាចបម្រើសេវាកម្មចាំបាច់ជូនអ្នកធ្វើដំណើរផ្លូវឆ្ងាយ។ សូមចាប់អារម្មណ៍មើលស្លាកសញ្ញានៅលើដងផ្លូវជាមុន។
សំណួរ/ចម្លើយ៖ បើអ្នកបើកបរជិះហួសច្រកចេញ តើអាចថយឡានទៅក្រោយទេ?
ប្រាកដជាមិនបានដាច់ខាត។ អ្នកបើកបរត្រូវចាប់អារម្មណ៍ទៅលើរាល់ស្លាកចរាចរណ៍ទាំងអស់ដែលចង្អុលបង្ហាញច្រកចេញនៅលើផ្លូវល្បឿនលឿន បើជិះហួសច្រកចេញ ត្រូវតែបើកបន្តទៅមុខរកច្រកចេញបន្ទាប់ ការថយឡានទៅក្រោយគឺ គ្រោះថ្នាក់ខ្លាំងណាស់។

សំណួរ/ចម្លើយ៖ បើឈឺបត់ជើង តើអាចឈប់ឡានបត់ជើងបានទេ?
ប្រាកដជាមិនអាចទេ ផ្លូវល្បឿនលឿនមានយានជំនិះធ្វើដំណើរជិត100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាសជាដាច់ខាត បើមិនអីចឹងទេងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតណាស់។
សំណួរ/ចម្លើយ៖ តើម៉ូតូអាចជិះនៅលើផ្លូវល្បឿនលឿនបានទេ?
មិនអាចទេ! យោងទៅតាមច្បាប់ អ្នកដំណើរយានជំនិះ ម៉ូតូ ឡានត្រាក់ទ័រ តុកតុកនិងយានយន្ត ផ្សេងៗដែលមានល្បឿនតិចជាង 70km/h គឺមិនអាចឡើងផ្លូវល្បឿនលឿនបានទេ។
សំណួរ/ចម្លើយ៖ តើការបើកបរលើផ្លូវល្បឿនលឿន ត្រូវបង់ប្រាក់យ៉ាងម៉េច?
បច្ចុប្បន្នការបង់ប្រាក់ដើម្បីធ្វើដំណើរលើផ្លូវល្បឿនលឿនគឺមិនទាន់កំណត់ឡើយទេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


