ព័ត៌មានអន្ដរជាតិ
ប្រជាជនឥណ្ឌា រាប់លាននាក់ ចូលរួមពិធីសាសនានៅទន្លេ គង្គា ខណៈ អូមីក្រុង កំពុងវាយលុក
កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមករា ជនជាតិឥណ្ឌារាប់លាននាក់ បានប្រមូលផ្តុំគ្នាលើកោះមួយនៅទន្លេ គង្គា សម្រាប់ពិធីបុណ្យសាសនាដ៏ធំ ស្របពេលករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើងទូទាំងប្រទេស ដែលជាហេតុជំរុញឲ្យមានការព្រួយបារម្ភអំពីការឆ្លងរីករាលដាល។
ក្រុមមន្ត្រីរំពឹងថា មនុស្សចំនួន៣លាននាក់ នឹងធ្វើពិធីជ្រមុជទឹកក្នុងទន្លេដ៏បរិសុទ្ធនៅថ្ងៃសុក្រនេះ ដែលជាថ្ងៃសំខាន់បំផុតនៃពិធីបុណ្យ Gangasagar Mela ប្រចាំឆ្នាំ។
គួររម្លឹកឡើងវិញថា ពិធីបុណ្យ Kumbh Mela កាលពីខែមេសាឆ្នាំមុន ដែលជាពិធីបុណ្យសាសនាដ៏ធំស្រដៀងគ្នានេះ ត្រូវបានគេស្តីបន្ទោសថាជាផ្នែកមួយនៃការកើនឡើងករណីឆ្លងកូវីដ ដែលបានសម្លាប់មនុស្សប្រមាណ២០ម៉ឺននាក់ ថ្វីបើអ្នកជំនាញមួយចំនួនជឿថា ចំនួនពិតប្រាកដ ខ្ពស់ជាងនេះក៏ដោយ។
ថ្វីបើចំនួនករណីឆ្លងមេរោគកូវីដ១៩បានហក់ឡើងជាថ្មីម្តងទៀតក៏ដោយ ប៉ុន្តែតុលាការក្រុង Kolkata បានសម្រេចកាលពីសប្តាហ៍មុនថា ពិធីបុណ្យ Gangasagar Mela ដែលធ្វើឡើងនៅលើកោះ Sagar មាត់ទន្លេ Ganges ក្នុងរដ្ឋ West Bengal អាចដំណើរការទៅមុខបាន។
យ៉ាងណាក្តី រដ្ឋាភិបាលរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់ប្រជាជនឲ្យធ្វើតេស្តរកកូវីដជាមុនសិន ខណៈនាយករដ្ឋមន្រ្តីរដ្ឋ West Bengal លោក Mamata Banerjee បានជំរុញឲ្យអ្នកកាន់សាសនាត្រូវពាក់ម៉ាសពីរជាន់ហើយកុំខាកស្តោះនៅលើកោះ។
ដូចទៅនឹងពិធីបុណ្យ Kumbh Mela ឆ្នាំ២០២១ដែរ ពិធីបុណ្យសប្តាហ៍នេះ កំពុងទាក់ទាញមនុស្សមកពីទូទាំងភាគខាងជើងប្រទេសឥណ្ឌា ធ្វើឲ្យគេភ័យខ្លាចថា ការធ្វើដំណើររបស់ពួកគេដូចជាជិះរថភ្លើង ឡានក្រុង និងទូកទៅកាន់កោះ និងត្រឡប់ទៅផ្ទះវិញ អាចនាំវីរុសបំប្លែងខ្លួន អូមីក្រុង ទៅជាមួយ។
ស្របពេលជាមួយគ្នានោះ Amitava Nandy អ្នកឯកទេសខាងមេរោគមកពីសាលាឱសថត្រូពិកក្នុងទីក្រុង Kolkata បាននិយាយថា រដ្ឋាភិបាលមិនមានគ្រឿងបរិក្ខារ និងបុគ្គលិកគ្រប់គ្រាន់ ដើម្បីធ្វើតេស្តមនុស្សគ្រប់គ្នាដែលចូលរួម ឬដាក់បទដ្ឋានគម្លាតសង្គមនោះទេ។
Nandy បានប្រាប់ AFP ថា “ស្ថានភាពដូចជាការរត់ជាន់គ្នាអាចកើតឡើង ប្រសិនបើប៉ូលិសព្យាយាមអនុវត្តវិធានការគម្លាតសង្គមនៅលើច្រាំងទន្លេ”។
អ្នកកាន់សាសនាឈ្មោះ Sarbananda Mishra អាយុ៥៦ឆ្នាំ មកពីរដ្ឋជិតខាង Bihar បានប្រាប់ AFP ថា “ជំនឿលើព្រះនឹងយកឈ្នះលើការភ័យខ្លាចកូវីដ។ ការងូតទឹកនឹងសម្អាតពួកគេពីអំពើបាបទាំងអស់ ហើយនាំមកនូវសេចក្តីសង្គ្រោះ។ ការស្លាប់គឺជាសេចក្តីពិតចុងក្រោយ តើការរស់នៅជាមួយនឹងសេចក្តីភ័យខ្លាចជាអ្វី?”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
លើកទី១ ដែលកងទ័ពថៃបារម្ភការផ្សព្វផ្សាយរបស់សារព័ត៌មានថៃអាចប៉ះពាល់ដល់ការចរចា JBC