ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងបញ្ចេញប្រាក់១២ប៊ីលានដុល្លារទៀតទប់ស្កាត់ផលប៉ះពាល់ពីកូវីដ
ប្រទេសកូរ៉េខាងត្បូងបានបញ្ចេញកញ្ចប់ថវិកាចំនួន១៤ទ្រីលានវ៉ុន (១១.៧៥ប៊ីលានដុល្លារអាមេរិក)បន្ថែមទៀតនៅថ្ងៃសុក្រនេះដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច និងអាជីវកម្មផ្ទាល់ខ្លួនដែលរងផលប៉ះពាល់ពីការពង្រីកបំរាមកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា ទឹកប្រាក់ប្រមាណ១១.៥ទ្រីលានវ៉ុននឹងត្រូវចំណាយដើម្បីជួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងសងសំណងចំពោះការខាតបង់របស់ពួកគេដោយសារតែការពង្រីកវិធានការទប់ស្កាត់កូវីដ។
ទឹកប្រាក់ប្រមាណ១.៥ទ្រីលានវ៉ុនផ្សេងទៀតនឹងចំណាយសម្រាប់ការទិញថ្នាំព្យាបាលកូវីដសម្រាប់មនុស្ស៤០ម៉ឺននាក់និងគ្រែមន្ទីរពេទ្យ២៥ពាន់គ្រែ។ ចំណែកប្រាក់១ទ្រីលានវ៉ុនទៀតនឹងបានប្រើជាទុនបំរ៉ុងដែលអាចកើតមាន ប្រសិនវីរុស Omicron កាន់តែរាលដាល និងត្រូវការគាំទ្របន្ថែម។

ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការជំរុញបន្ថែម រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចេញមូលបត្រដែលមានទឹកប្រាក់១១.៣ទ្រីលានវ៉ុន និងប្រើ២.៧ទ្រីលានវ៉ុនពីទុនបំរ៉ុងមូលនិធិសាធារណៈ។
កញ្ចប់ថវិកាបន្ថែមដែលនឹងដាក់ទៅរដ្ឋសភានាថ្ងៃចន្ទកើតឡើងចំពេលគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចតស៊ូក្នុងការស្តារការគាំទ្រសាធារណៈឡើងវិញប៉ុន្មានសប្តាហ៍មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២២ចូលមកដល់។
ជាមួយនឹងថវិកាបន្ថែមចុងក្រោយបំផុតនេះ ការចំណាយសរុបរបស់រដ្ឋាភិបាលបានកើនឡើងដល់ជាប់កំណត់ត្រាគឺ៦២១.៧ទ្រីលានប៉ុនក្នុងឆ្នាំនេះ បន្ថែមលើការអនុម័តចំណាយ៦០៧.៧ទ្រីលានវ៉ុនរួចទៅហើយ។
ចំនួនទាំងនេះគឺមានន័យថា បានកើនឡើង១១.៤%ពីថវិកាដំបូងកាលពីឆ្នាំ២០២១ ខណៈវាត្រូវបានគេរំពឹងទុកនឹងនាំមកនូវសមាមាត្រនៃបំណុលរដ្ឋាភិបាលទៅនឹងផលិតផលក្នុងសរុបជាប់កំណត់ត្រា ៥០.១%។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងបានពង្រីកបំរាមគម្លាតសង្គមបន្ថែមទៀតរយៈពេល៣សប្តាហ៍ហើយ ក្នុងនោះបំរាមគោចរត្រឹមម៉ោង៩យប់សម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ បារ និងកម្រិតការជួបជុំឯកជន ចំពេលវីរុស Omicron កំពុងរាតត្បាតខ្លាំងមុនចូលឆ្នាំថ្មី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


