ជីវិតកម្សាន្ដ
Seungri អតីតសមាជិកក្រុម Big Bang ត្រូវតុលាការបន្ថយទោស ពី ៣ ឆ្នាំ មកត្រឹម ១៨ ខែវិញ
តុលាការយោធាជាន់ខ្ពស់ នៃក្រសួងការពារជាតិ បានបើកសវនាការលើបណ្តឹងសាទុក្ខ របស់តារាចម្រៀង Seungri ដោយធ្វើការជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ ដោយបន្ធូរបន្ថយទោស ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែវិញ ។ ខណៈការកាត់ក្ដីលើកដំបូង កាលពីឆ្នាំមុន ត្រូវជាប់ទោស ៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១.១៦ ពាន់លានវ៉ុន ( ៩៦៤,០០០ ដុល្លារអាមេរិក) ។

ការកាត់ទោសនេះ ហាក់ដូចជាធ្វើតាមការផ្លាស់ប្ដូរជំហររបស់ Seungri ។ ប៉ុន្តែនៅក្នុងការកាត់ក្តីលើកដំបូង Seungri បានបដិសេធការចោទប្រកាន់ចំនួន ៨ ក្នុងចំណោមការចោទប្រកាន់ចំនួន ៩ ដោយមិនរាប់បញ្ចូលការរំលោភលើច្បាប់ស្ដីពីប្រតិបត្តិការប្ដូរប្រាក់បរទេស តែលោកបានទទួលស្គាល់ ការចោទប្រកាន់ទាំងអស់នៅក្នុងសវនាការឧទ្ធរណ៍ គឺជាជាការពិត និងបង្ហាញពីវិប្បដិសារីរបស់ខ្លួនជាខ្លាំង។


គួរបញ្ជាក់ដែរថា កាលពីខែមករា ឆ្នាំ ២០២០ តារាចម្រៀងប្រចាំក្រុម Big Bang រូបនេះ ត្រូវបានចោទប្រកាន់ពីបទល្មើស សរុបចំនួន ៩ ផ្សេងគ្នា រួមមាន ពេស្យាចារ ការសម្រុះសម្រួលពេស្យាចារ កេងបន្លំ បំពានច្បាប់សុវត្ថិភាពចំណីអាហារ ល្បែងស៊ីសងជាទម្លាប់ និងបំពានច្បាប់ប្ដូរប្រាក់បរទេស។ ក្រោយមកនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ លោកត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងពិន័យជាប្រាក់ ១.១៦ ពាន់លានវ៉ុន ( ៩៦៤,០០០ ដុល្លារអាមេរិក) ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


