Connect with us

ព័ត៌មានអន្ដរជាតិ

តើបទល្មើសអ្វីខ្លះដែល វៀតណាម កាត់ទោសប្រហារជីវិត?

បានផុស

នៅ

ការ​ប្រើ​ទោស​ប្រហារ​ជីវិត​មាន​ជា​ញឹក​ញាប់​នៅ​សាធារណៈ​រដ្ឋ​សង្គម​និយម​វៀតណាម ហើយការដាក់ទណ្ឌកម្មត្រូវបានអនុវត្តសម្រាប់បទល្មើសចំនួន ២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទល្មើសទាំង ២២ នោះរួមមានឃាតកម្ម ប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ការចាប់រំលោភ ការរំលោភបំពានផ្លូវភេទលើកុមារ និងឧក្រិដ្ឋកម្មសេដ្ឋកិច្ចជាច្រើនទៀតដូចជា អំពើពុករលួយ ការក្លែងបន្លំ និងការកេងប្រវ័ញ្ច ក៏ដូជាការផលិត និងការជួញដូរដោយខុសច្បាប់នូវចំណីអាហារ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យជាដើម ។

ចំណែកសកម្មភាពនយោបាយចំនួន ៧ ដែលត្រូវបានគេយល់ថាជា “ការគំរាមកំហែងប្រឆាំងនឹងសន្តិសុខជាតិ” ក៏ត្រូវអនុវត្តទោសប្រហារជីវិតផងដែរ ។

ទន្ទឹមនោះ ការដាក់ទោសប្រហារជីវិតជាចម្បងដែលត្រូវបានគេប្រើជាញឹកញាប់បំផុតគឺបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន បន្ទាប់មកគឺអំពើពុករលួយ ទីផ្សារងងឹត និងឧក្រិដ្ឋកម្មហិង្សា ។

គួរបញ្ជាក់ថា វៀតណាម​មាន​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក ។ ច្បាប់ឆ្នាំ ១៩៩៧ បានកំណត់ការកាន់កាប់ ឬការរត់ពន្ធហេរ៉ូអ៊ីន ១០០ ក្រាម ឬច្រើនជាងនេះ ឬអាភៀន ៥ គីឡូក្រាមឡើងក៏ត្រូវផ្តន្ទាទោសប្រហារជីវិតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ World Coalition

ចុចអាន ៖ វៀតណាម បង្ហាញរូបសំណាក ឆ្នាំខាល ដូចពិតៗសម្រាប់បុណ្យចូលឆ្នាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម