ព័ត៌មានអន្ដរជាតិ
វៀតណាម បង្ហាញរូបសំណាក ឆ្នាំខាល ដូចពិតៗសម្រាប់បុណ្យចូលឆ្នាំថ្មី
រូបសំណាកតុក្កតាខ្លាកម្ពស់ ២.៥ ម៉ែត្រនៅទីក្រុង Dong Ha ខេត្ត Quang Tri របស់វៀតណាមដែលត្រូវបានបង្កើតឡើងដើម្បីស្វាគមន៍ឆ្នាំខាល (ឆ្នាំខ្លា) បានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អនឡាញជាច្រើន ដោយសារតែភាពស្រស់ស្អាតដ៏អស្ចារ្យរបស់វា ។

យោងតាមក្រុមហ៊ុន Dong Ha City Urban Environment Co. កាលពីថ្ងៃចន្ទបានឲ្យដឹងថា រូបសំណាកសត្វខ្លារបស់ទីក្រុងដែលត្រូវបានសាងសង់ឡើងដើម្បីជាកិត្តិយសដល់សត្វតំណាងក្នុងឆ្នាំនេះកំពុងត្រូវបានកោតសរសើរចំពោះរូបរាងដ៏ត្រចះត្រចង់ និងសក្តិសមដោយអ្នករស់នៅ និងសហគមន៍អនឡាញ ។
តុក្កតាខ្លាត្រូវបានសាងសង់នៅលើច្រាំងថ្មចោទពីមុខឧទ្យាន Le Duan ទីក្រុង Dong Ha ខេត្ត Quang Tri ដើម្បីបង្កើនរូបរាងធម្មជាតិ និងអស្ចារ្យរបស់វា ហើយមានមនុស្សរាប់ពាន់នាក់បានមកថតរូបខ្លាក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ចាប់តាំងពីវត្តមានរបស់វានៅឧទ្យាន Le Duan ។

សត្វខ្លានេះបង្កើតឡើងដោយប្រើសារធាតុ Styrofoam បន្ទាប់មកលាបជាមួយម្សៅម្នាងសិលា ហើយចុងក្រោយត្រូវបានលាបជាមួយនឹងពុកចង្ការ ធ្មេញ និងក្រញ៉ាំជាដើម ដើម្បីបង្កើតរូបរាងឲ្យដូចស្ដែងៗ ។
គួរបញ្ជាក់ថា សិប្បករបានចំណាយពេល ១២ ថ្ងៃដើម្បីបញ្ចប់គម្រោងនេះ ហើយរូបសំណាកនេះតំណាងឲ្យការជូនពរឆ្នាំថ្មី សិរីមង្គល វិបុលសុខគ្រប់ប្រការ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


