ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិក៖ រុស្ស៊ី ប្រើពេលតែ២ថ្ងៃទេវាយអ៊ុយក្រែន ហើយជនស៊ីវិល ៥ម៉ឺននាក់អាចស្លាប់ (មានវីដេអូ)
ប្រទេសរុស្ស៊ីនឹងអាចវាយអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ហើយមានជនស៊ីវិលរហូតដល់ទៅ៥០,០០០នាក់ អាចនឹងបាត់បង់ជីវិត។ នេះបើយោងតាមចារកម្មអាមេរិក។

ចារកម្មលោកខាងលិចក៏ជឿដែរថា រដ្ឋាភិបាលទីក្រុង គៀវ នឹងដួលរលំក្នុងរយៈពេលនោះ ហើយនាំឲ្យកើតមានវិបត្តិមនុស្សធម៌ដែលពាក់ព័ន្ធនឹងជនភៀសខ្លួនប្រហែល ៥លាននាក់។
ទន្ទឹមនោះ មន្ត្រីយោធា និងចារកម្មអាមេរិកជឿថា រុស្ស៊ីគ្រោងនឹងធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរដ៏ធំមួយនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ជាការព្រមានដល់អង្គការណាតូ កុំឲ្យធ្វើអន្តរាគមន៍ក្នុងព្រឹត្តិការណ៍ដែលលោក ពូទីន វាយអ៊ុយក្រែន។

លោកឧត្តមសេនីយ Mark Milley ប្រធានអគ្គសេនាធិការរួម និងលោក Avril Haines នាយកស៊ើបការណ៍ជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកុម្ភៈថា លោក ពូទីន គ្រោងនឹងចាប់ផ្តើមសមយុទ្ធនៅពាក់កណ្តាលខែកុម្ភៈនេះ។
ជាធម្មតា រុស្សីបានធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួននៅរដូវស្លឹកឈើជ្រុះ ប៉ុន្តែអាមេរិកជឿថា លោកពូទីន បានសម្រេចចិត្តធ្វើសមយុទ្ធនៅដើមឆ្នាំវិញ ដើម្បីជាការបង្ហាញកម្លាំង។

ចំណែក អង្គការណាតូបានព្រមានថា រុស្ស៊ីកំពុងដាក់ពង្រាយកាំជ្រួចមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរ រួមជាមួយនឹងទាហានចំនួន ៣០,០០០នាក់នៅក្នុងប្រទេសបេឡារុស្ស។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការ ណាតូ បាននិយាយកាលពីដើមសប្តាហ៍មុនថា រុស្ស៊ីបានដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់រួចទៅហើយ រួមទាំងកងកម្លាំងពិសេស Spetsnaz ជាមួយនឹងមីស៊ីល Iskander ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ យន្តហោះចម្បាំង និងប្រព័ន្ធប្រឆាំងយន្តហោះ S-400 ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន បិទភ្នែក ពេលអត្តពលិកអ៊ុយក្រែន ហែក្បួនមកដល់មុខ ក្នុងពិធីបើកអូឡាំពិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


