សុខភាព
អាការភ័យគាំង និងគាំងបេះដូង ដូចគ្នា ឬខុសគ្នាបែបណា?
ឈឺទ្រូង ចង្វាក់បេះដូងលោតញាប់ និងបែកញើស សុទ្ធតែជារោគសញ្ញានៃអាការគាំងបេះដូង ឬភ័យគាំង។ ពិតណាស់ អាការទាំងពីរ សុទ្ធតែមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងចាំបាច់ត្រូវធ្វើការព្យាបាលដ៏សមស្រប។ ដូច្នេះហើយ ដើម្បីកំណត់ពីបញ្ហាសុខភាពឲ្យបានច្បាស់លាស់ ថាតើយើងមានអាការៈគាំងបេះដូង ឬភ័យគាំង គ្នាយើងគប្បីស្វែងយល់ពីចំណុចដូចគ្នា និងខុសគ្នាទាំងនេះ។

ភាពដូចគ្នា និងខុសគ្នានៃអាការគាំងបេះដូង និងភ័យគាំង
រោគសញ្ញានៃអាការគាំងបេះដូង
គាំងបេះដូងកើតឡើងនៅពេលដែលផ្នែកនៃបេះដូងមិនទទួលបានឈាមគ្រប់គ្រាន់។ រោគសញ្ញាទូទៅនៃការគាំងបេះដូង រួមមាន៖
- ឈឺទ្រូង ឬតឹងទ្រូង
- បេះដូងលោតញាប់
- មានអាការៈធេងធោង ឬសន្លប់
- បែកញើស រួមទាំងបែកញើសត្រជាក់
- ឈឺចាប់ ឬមិនស្រួលនៅក្នុងរាងកាយផ្នែកខាងលើ ដូចជាថ្គាម ក ដៃ ស្មា ឬខ្នង។
- ដកដង្ហើមខ្លី
- ក្អួត ឬចង្អោរ
អាការគាំងបេះដូង អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដូច្នេះហើយ គ្នាយើងគប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ប្រសិនបើមានរោគសញ្ញានៃអាការៈគាំងបេះដូង។
រោគសញ្ញានៃអាការភ័យគាំង
ចំណែកឯអាការភ័យគាំងកើតឡើងភ្លាមៗ នៅពេលដែលយើងមានអារម្មណ៍ភ័យខ្លាច ឬថប់បារម្ភ។ អាការៈនេះមិនគំរាមកំហែងដល់អាយុជីវិតរបស់យើងក៏ពិតមែន ប៉ុន្តែវារំខានដល់សកម្មភាពរស់នៅ និងសុខុមាលភាពផ្លូវចិត្ត។ រោគសញ្ញានៃអាការៈភ័យគាំង រួមមាន៖
- ថប់បារម្ភ និងភ័យខ្លាចភ្លាមៗ
- ឈឺទ្រូង
- ពិបាកដកដង្ហើម
- បេះដូងលោតញាប់
- បែកញើស
- រាងកាយញាប់ញ័រ
- ខ្សោយ ឬវិលមុខ
- ឈឺពោះ ឬចង្អោរ
ភាពខុសគ្នារវាងអាការៈគាំងបេះដូង និងភ័យគាំង
ថ្វីត្បិតតែរោគសញ្ញានៃអាការៈទាំងពីរនេះ មានភាពស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែយើងអាចសង្កេតមើលភាពខុសគ្នាដូចខាងក្រោម។

តំបន់ឈឺចាប់
ទាំងអាការៈគាំងបេះដូង ឬភ័យគាំងសុទ្ធតែធ្វើឲ្យមានភាពមិនស្រួលក្នុងទ្រូង ប៉ុន្តែអ្វីដែលខុសគ្នា គឺការឈឺចាប់ដែលបណ្ដាលមកពីគាំងបេះដូង រាលដាលដល់តំបន់ផ្សេងទៀតដូចជាដៃ ថ្គាម ឬក។ យ៉ាងណាមិញ ការឈឺចាប់ដែលបង្កឡើងដោយអាការៈភ័យគាំងស្ថិតនៅក្នុងទ្រូងតែប៉ុណ្ណោះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


