Connect with us

ព័ត៌មានជាតិ

និស្សិតនារីមកពីខេត្ត អស់កង្វល់រឿងកន្លែងស្នាក់នៅ ពេលត្រូវបន្តការសិក្សា នៅភ្នំពេញ

បានផុស

នៅ

បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប “សិស្ស” ភាគច្រើនចង់ប្ដូរតួនាទីទៅជា “និស្សិត” ដោយបន្តការសិក្សានៅសាកលវិទ្យាល័យចាប់យកជំនាញឯកទេសតាមចំណូលចិត្ត ទីផ្សារការងារ ដើម្បីទទួលបានការងារល្អសមប្រកបក្នុងសង្គម។ និស្សិតមកពីបណ្ដាខេត្តខ្លះស្នាក់នៅផ្ទះបងប្អូន អ្នកខ្លះស្នាក់នៅបន្ទប់ ឬផ្ទះជួលជុំញាតិមិត្ត ចំណែកបុរសដែលមិនមានញាតិមិត្តរស់នៅភ្នំពេញ ឬខ្វះខាតជីវភាពផងនោះ អាចសុំព្រះសង្ឃស្នាក់នៅតាមវត្តអារាម។ ចំណែក និស្សិតនារីក្រីក្រពីបណ្ដាខេត្ត ត្រូវបានទទួលបានការជំរុញ និងការយកទឹកទុក្ខដាក់ឱ្យបន្តការសិក្សាថ្នាក់ឧត្ដមសិក្សាដូចបុរសដែរ ដោយរដ្ឋាភិបាលជួយសម្រួល និងផ្ដល់កន្លែងស្នាក់នៅនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងែនេះថា ក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តជ្រើសរើសនិស្សិតនារីក្រីក្រ​ពី​បណ្តា​ ២៥ រាជធានី-ខេត្តចំនួន ១០០ ទៅ ១២០ នាក់ ក្នុងមួយឆ្នាំៗ មកស្នាក់នៅក្នុង មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី របស់ក្រសួងអប់រំ យុវជន និងកីឡា មានមួយទីតាំងក្បែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

លោក រស់ សុវាចា មានប្រសាសន៍បន្តថា និសិ្សតនារីទាំងនេះ ត្រូវបានជ្រើសរើសឱ្យចូលស្នាក់នៅជំនួសនិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ និង ឆ្នាំទី៥ ក្នុងឆ្នាំនីមួយៗ។

លោក រស់ សុវាចា មានប្រសាសន៍បញ្ជាក់ថា ដើម្បីស្នាក់នៅ មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី បាន និស្សិតនារីទាំងនោះត្រូវមានលក្ខខណ្ឌ៖

– ជានិស្សិតនារីអាហារូបករណ៍ ឬបង់ថ្លៃ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ នានាក្នុងរាជធានីភ្នំពេញ។

– ជានិស្សិតនារីក្រីក្រ និងនិស្សិតនារីពិការ កូនកំព្រា គ្រួសារមានកូនច្រើន មកពីខេត្តនានា ពិសេសខេត្តដាច់ស្រយាល និងតំបន់ជួបការលំបាក (ភ្ជាប់លិខិតបញ្ជាក់មេភូមិ និងមេឃុំ)

– បេក្ខជនត្រូវនៅលីវ មានវិន័យ និងសីលធម៌ល្អ។​

គួរបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នេះ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើស និស្សិតនារីឆ្នាំទី១ ដែលកំពុងសិក្សាតាមរូបភាព អាហារូបករណ៍ និងបង់ថ្ល នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ មកស្នាក់នៅបណ្ដោះអាសន្ន នៅ មជ្ឈមណ្ឌលអន្តេវាសិក និស្សិតនារី ចំនួន ១១០ នាក់។

បេក្ខនារីអាចយកពាក្យសុំស្នាក់នៅ មកដាក់សុំស្នាក់នៅដោយផ្ទាល់ខ្លួននៅតាមគ្រឹះស្ថានឧត្តម សិក្សារបស់ខ្លួន រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ការប្រកាសលទ្ធផល និងមានបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងគេហទំព័រផ្លូវ ការរបស់ក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២។ ចំពោះព័ត៌មានលម្អិតផ្សេងៗទៀត បេក្ខនារីអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៦៧៥ ៥៩០។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣២ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៣ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤០ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម