ព័ត៌មានអន្ដរជាតិ
បុគ្គលិកបម្រើការលើយន្តហោះចិនត្រូវស្លៀកខោទឹកនោមដើម្បីកាត់បន្ថយហានិភ័យឆ្លងកូវីដ
និយតករអាកាសចរណ៍របស់ប្រទេសចិនបានផ្តល់អនុសាសន៍ដល់បុគ្គលិកបម្រើការលើយន្តហោះទាំងអស់ឲ្យស្លៀកខោទឹកនោមហើយជៀសវាងការប្រើបង្គន់ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។

ដំបូន្មានឲ្យស្លៀកខោទឹកនោមនេះគឺជាផ្នែកមួយនៃគោលការណ៍ណែនាំថ្មីសម្រាប់វិស័យអាកាសចរណ៍។
និយតករបាននិយាយថា អនុសាសន៍នេះគឺអនុវត្តចំពោះជើងហោះហើរណាដែលហោះទៅកាន់គោលដៅដែលមានហានិភ័យខ្ពស់នៃជំងឺកូវីដ១៩។

ក្រុមហ៊ុនអាកាសចរណ៍និងព្រលានយន្តហោះនៅទូទាំងពិភពលោកបានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងប្រតិបត្តិការរបស់ពួកគេដើម្បីអនុញ្ញាតឲ្យអ្នកដំណើរអាចជិះយន្តហោះបានឡើងវិញ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនបានដាក់ចេញនូវដំបូន្មានរបស់ខ្លួននៅក្នុងគោលការណ៍ណែនាំថ្មីចំនួន៤៩ទំព័រសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដើម្បីការពារការរីករាលដាលនៃវីរុសកូរ៉ូណា។

ការផ្តល់អនុសាសន៍ឲ្យស្លៀកខោទឹកនោមនេះបានអនុវត្តចំពោះជើងហោះហើរទៅនិងមកពីកន្លែងដែលមានការឆ្លងកូវីដលើស៥០០ករណីក្នុងចំណោមមនុស្សមួយលាននាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ជួបបញ្ហាហិរញ្ញវត្ថុក្នុងវិបត្តិកូរ៉ូណា? សាកអនុវត្តវិធីនេះសិនទៅ….
ចុចអាន៖ អូស្ត្រាលី បញ្ឈប់ការអភិវឌ្ឍវ៉ាក់សាំងកូវីដ ដោយសារបញ្ហាធំមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


