ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យដាក់បញ្ចូលឪឡឹកលឿង និងត្រសក់ផ្អែម ជាផលិតផលសក្ដានុពលរបស់ខេត្ត
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានថ្លែងថា រដ្ឋបាលខេត្តឧត្តរមានជ័យកំពុង ជំរុញការផលិត និងការនាំចេញផលិតផលដែលមានរសជាតិឆ្ងាញ់ គឺឪឡឹកលឿង និងត្រសក់ផ្អែម ដោយសារស្ថានភាពដីមានលក្ខណៈពិសេស ដែលខេត្តផ្សេងៗមិនមានដូចគឺលក្ខខណ្ឌអាកាសធាតុ ដី និងបច្ចេកទេស ដែលមានលក្ខណៈអំណោយផលល្អដល់ការដាំដុះដំណាំទាំងពីរ។

លោកបញ្ជាក់ថា ទិន្នផលនៃដំណាំឪឡឹកលឿង និងត្រសក់ផ្អែម អាចផ្តល់ផលខ្ពស់ប្រមាណជា ១៥ ទៅ ២០ តោន ដែលអាចធ្វើឱ្យកសិករទទួលបានប្រាក់កម្រៃសមរម្យ។

លោក ស្រី មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្តមានដៃគូជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដើម្បីកំណើនជីវភាពប្រជាពលរដ្ឋ និងទប់ស្កាត់ចំណាកស្រុកខុសច្បាប់ ដោយបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះបន្លែ និងជួយរកទីផ្សារ ដោយបន្លែផ្លែឈើមានគុណភាព ជាក់ស្ដែងឪឡឹកលឿង និងត្រសក់ផ្អែមជាដើម ដែលកំពុងតែដាក់បញ្ចូលជាផលិតផលសក្ដានុពលភូមិ១ ផលិតផល១ របស់ខេត្តឧត្តរមានជ័យ ហើយនឹងទទួលបាននូវការបញ្ជាក់វិញ្ញាបណ្ណបត្រនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន