KPT+
ការងារចេះតែគ្មានផលិតភាព គួរប្រញាប់ធ្វើរឿងនេះភ្លាម
មនុស្សជាច្រើន ទំនងជាកំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នាមួយចំនួន ដូចជា អារម្មណ៍វិលវល់ មកធ្វើការយឺតយ៉ាវ ការងារឡេះឡោះ មិនច្បាស់លាស់សោះ។
លើសពីនេះ ពួកគេក៏កំពុងជួបប្រទះផលប៉ះពាល់អវិជ្ជមាន នៃការងារពីផ្ទះ ដែលមានន័យថា ពិបាកក្នុងការរក្សាកម្រិតខ្ពស់ នៃផលិតភាព។ សូមចាំថា ទម្លាប់ឬសកម្មភាពតូចតាចរបស់អ្នក អាចមានឥទ្ធិពលធំដល់ជីវិតជាងការគិត។ ហើយអាកប្បកិរិយាដែលយើងអាច ធ្វើការផ្លាស់ប្ដូរបាននោះគឺ៖
១ ក្រោកឡើងដើរខ្លះ ពេលកំពុងធ្វើការ
ព្យាយាមកុំឲ្យខ្លួនឯងគាំងយូរពេក នៅក្នុងកន្លែងតែមួយ ជាពិសេសគឺនៅពីមុខអេក្រង់កុំព្យូទ័រ។ រៀងរាល់ម៉ោងធ្វើការ គួរតែក្រោកឡើងហើយសម្រាក ធ្វើចលនាយឺតៗយ៉ាងហោចណាស់ ៥នាទី។ ការដើរនឹងជួយបន្ធូរខួរក្បាលយើង ពីការងារដែលរវល់។ យ៉ាងហោចណាស់ យើងក៏បានសម្រាកពីគំនរការងារនៅពីមុខ ជួយជម្រះចិត្តឲ្យជ្រះថ្លា។
២ បិទការជូនដំណឹងតាមអ៊ីមែល បន្ទាប់ពីបញ្ចប់ការងារ

មានមនុស្សមួយចំនួនតូច ដែលមានអារម្មណ៍ថា ខ្លួននឹងត្រូវធ្វើការរហូត ទោះបញ្ចប់ម៉ោងក្ដី ដោយសារតែពួកគេមានការយល់ច្រលំ ពីសំឡេងអ៊ីមែល ឬសូម្បីតែការហៅទូរស័ព្ទ និងបារម្ភថាខ្លួននឹងត្រូវថៅកែ ឬមិត្តរួមការងារស្ដីបន្ទោស នៅក្រៅម៉ោងធ្វើការ កាលបើយឺតយ៉ាវទទួលសារ។
កុំបន្តទម្លាប់នេះ ប្រសិនបើចង់ឲ្យការងារនៅថ្ងៃស្អែកមានផលិតភាព។ គួរយកពេលសម្រាកខ្លះ ដើម្បីឲ្យយើងកាន់តែមានគំនិតច្នៃប្រឌិតលើសមុន។
៣ រៀបចំអ្វីៗគ្រប់យ៉ាង
ការរៀបចំជីវិតរបស់អ្នក នឹងធ្វើឲ្យអ្វីៗកាន់តែងាយស្រួល។ មិនថាជាតុ ជ្រុងផ្សេងៗនៃផ្ទះ រៀបចំផែនការពេលវេលា និងរៀបចំការងារដោយខ្លួនឯង។ អ្នកអាចគ្រប់គ្រងវាដោយខ្លួនឯង ដោយប្រើបច្ចេកទេសផ្សេងៗ ដូចជាបច្ចេកទេសគ្រប់គ្រងពេលវេលាជាដើម។
៤ កុំនៅយប់ជ្រៅ
ត្រង់នេះគឺសង្កត់ធ្ងន់ជាងគេ ប្រសិនបើគេងមិនលក់ ឬគេងដល់យប់ៗ គឺជាបញ្ហាធំនិងប៉ះពាល់ដល់ផលិតភាព។ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ គេងមិនលក់ ឬគេងគ្មានគុណភាព នេះអាចបណ្ដាលឲ្យមានបញ្ហាជាមួយនឹងការផ្តោតអារម្មណ៍ និងការចងចាំ។ ការគេងមានសារៈសំខាន់ សម្រាប់ការរៀបចំរាងកាយ ខួរក្បាល និងគំនិតរបស់អ្នក។ កុំបង្ខំរាងកាយ និងចិត្តរបស់អ្នក ឲ្យធ្វើការនឿយហត់ នៅពេលដែលអ្នកមិនអាចទប់ទល់បាន។
៥ ព្យាយាមទុកពេលសម្រាប់កិច្ចការសំខាន់ៗ

ប្រសិនបើអ្នកដឹងថា ការងារប្រភេទណាដែលអ្នកត្រូវចំណាយពេលច្រើន។ អ្នកគួរដឹងពីរបៀបទុកពេលឲ្យបានច្រើនសម្រាប់កិច្ចការនោះ។ ដូច្នេះ អ្នកអាចផ្ដោតអារម្មណ៍បានពេញលេញ លើកិច្ចការដោយមិនចាំបាច់ព្រួយបារម្ភអំពីវាឬ បារម្ភពីពេលវេលាគៀបសង្កត់។ ទុកពេលមួយឡែកសិន ទើបអ្នកអាចមានពេលសម្រាកខ្លះ។ ក្រោកឡើង ហើយដើរផ្លាស់ប្តូរឥរិយាបថ ឲ្យសសៃសសូងបានធូរជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះ ជួយជំរុញថាមពលខួរក្បាលឲ្យគាប់ប្រសើរ លែងស្ពឹកស្រពន់ពេលធ្វើការ
ចុចអាន៖ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


