ព័ត៌មានអន្ដរជាតិ
វៀតណាម ចាត់ទុក កូវីដ ជាជំងឺធម្មតា និងត្រៀមរស់នៅជាមួយវីរុសនេះ
បើតាមនាយកមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយលោកវេជ្ជបណ្ឌិត Nguyen Lan Hieu បាននិយាយថា ជាមួយនឹងអត្រាការចាក់វ៉ាក់សាំងខ្ពស់ ឥឡូវនេះវៀតណាមគួរតែត្រៀមខ្លួនរស់នៅក្នុងយុគសម័យកូវីដ ។

លោក Hieu បានប្រាប់សារព័ត៌មាន VNExpress ថា “យើងអាចចាត់ទុកថា កូវីដជាជំងឺទូទៅ និងធម្មតា ដោយសារតែការលេចឡើងនៃវីរុសបំប្លែងខ្លួនអូមីក្រុង ហើយយើងអាចរស់នៅដោយស្ងប់ស្ងាត់ទាំងស្រុងជាមួយកូវីដ និងបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ” ។
លោកវេជ្ជបណ្ឌិតនិយាយថា “ខ្ញុំគិតថា វៀតណាមកំពុងដើរលើផ្លូវត្រូវ នៅពេលប្តូរពីគោលនយោបាយ “សូន្យកូវីដ” ទៅជាការឆ្លើយតបដោយសុវត្ថិភាព និងរស់នៅជាមួយកូវីដ ។ សម្រាប់ពេលនេះ យើងគួរតែរង់ចាំមើលពីរបៀបដែលពិភពលោកទាំងមូលឆ្លើយតបចំពោះវីរុសបំប្លែងខ្លួនអូមីក្រុងដើម្បីមើលថាតើយើងអាចប្រកាសពីការបញ្ចប់កូវីដដែរឬទេ” ។

ទោះជាយ៉ាងណាក៏ដោយ វៀតណាមមិនគួររង់ចាំរហូតដល់ពិភពលោកប្រកាសការបញ្ចប់នៃជំងឺរាតត្បាតនោះទេ ប៉ុន្តែត្រូវរៀបចំដើម្បីសម្របខ្លួនទៅនឹងរយៈពេលក្រោយកូវីដ ។
លោក Hieu បាននិយាយថា លោកសង្ឃឹមថា នៅពេលអនាគតនឹងមិនមានការបិទ និងបើកប្រទេសឡើងវិញទៀតទេ ដោយសារតែការរីករាលដាលនៃកូវីដ ១៩ នោះ ។ ការត្រលប់ទៅធម្មតាវិញគឺអាចធ្វើទៅបាន ប្រសិនបើវីរុសបំប្លែងខ្លួនអូមីក្រុងត្រូវបានបង្ហាញថា មិនធ្ងន់ធ្ងរដូច វីរុសបំប្លែងខ្លួនដែលតានោះ” ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានស្នើឲ្យប្រជាពលរដ្ឋនៅតែបន្តពាក់ម៉ាសនៅទីសាធារណៈ និងលាងដៃជាប្រចាំ និងបានជំរុញអាជ្ញាធរពន្លឿនការចាក់វ៉ាក់សាំង និងពិនិត្យករណីមនុស្សចាស់ទាំងអស់ដែលមិនទាន់បានចាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


