ព័ត៌មានជាតិ
អាជីវករផ្សារទួលទំពូង ៨៥ ភាគរយកំពុងលក់ដូរ ខណៈអតិថិជនថយចុះ គ្រាដែលករណីអូមីក្រុងកំពុងកើនឡើងនៅរាជធានីភ្នំពេញ
ខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កំពុងរីករាលដាលនៅរាជធានីភ្នំពេញ គេបានឃើញនៅតាមបណ្ដាផ្សារមួយចំនួន បានបើកដំណើរការជាធម្មតា។ ក្នុងនោះសម្រាប់ផ្សារទួលទំពូងក៏បានដំណើរការជាធម្មតាដូចគ្នាផងដែរ ពោលគឺនៅទីផ្សារមួយនេះមានអាជីវករលក់ដូរ ប្រមាណ៨៥ភាគរយ។ តែសម្រាប់អតិថិជនចេញ-ចូលទិញទំនិញមានការថយចុះ។

ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងស្ថានភាពផ្សារទួលទំពូងគឺមានអាជីវករលក់ដូរប្រមាណជា៨៥ភាគរយ តែសម្រាប់អតិថិជនចេញ ចូលផ្សារ មានការថយចុះ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈកម្មការផ្សារបន្តសកម្មភាពទប់ស្កាត់ជំងឺកូវីដ-១៩នេះជាប្រចាំ ដោយអតិថិជនដែលចេញ ចូលផ្សារ ត្រូវពាក់ម៉ាក បាញ់អាកុល ជាមួយនឹងការវាស់កំដៅមុននឹងចូលទៅក្នុងផ្សារផងដែរ។

គណៈកម្មការផ្សារ នៅតែបន្តផ្សព្វផ្សាយនូវវិធានការ ការពារពីកូវីដ-១៩រាល់ថ្ងៃ។ យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងនោះទេ។
លោក ចំរើន សុខលីម ឱ្យដឹងថា សម្រាប់បងប្អូនអាជីវករវិញពួកគាត់ចេះការពារខ្លួនពីជំងឺកូវីដ-១៩ណាស់ ដោយពួកគាត់ បានពាក់ម៉ាក់ជាប្រចាំ ហើយនៅតាមបណ្តាតូបនីមួយៗ មានអាកុលសម្រាប់លាងដៃជាប្រចាំផងដែរ៕



អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


