កីឡា
កីឡាករ កីឡាការិនី គ្រូបង្វឹកកីឡាគុន ល្បុក្កតោប្រមាណ ២០០នាក់ចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១
យ៉ាងហោចណាស់មានកីឡាករ កីឡាការិនីនិងគ្រូបង្វឹកប្រមាណ២០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលបានបើកជាផ្លូវការនារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នៅសាលដំបូលទូក នៃសាកលវិទ្យាភូមិន្ទភ្នំពេញ។

ការប្រកួតជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោប្រចាំឆ្នាំ២០២១ បានប្រព្រឹត្តិឡើងតាំងពីថ្ងៃទី ២២កុម្ភៈ ហើយទើបបើកជាផ្លូវការនៅថ្ងៃ២៥កុម្ភៈ នេះ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី សំណាក់លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោតំណា ងលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

លោក កែវ រ៉េមី បានមានប្រសាសន៍ថា ការ ប្រកួតនេះត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ។ ដោយរាជរដ្ឋាភិបាល សម្រេចធ្វើម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ បណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា។

លោកកែវ រ៉េមី បញ្ជាក់ថា សហព័ន្ធកីឡាគុន ល្បុក្កតោកម្ពុជា គឺមានកិច្ចការងារជាច្រើនដែលត្រូវបំពេញក្នុងឋានៈជាម្ចាស់នៃក្បាច់គុន ក្នុងទាំងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមក្នុងស្រុក និងធនធានមនុស្សនៅប្រទេសដែលជាសមាជិកផង ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់ការប្រកួតនៃព្រឹត្តិការណ៍ SEA GAMES ២០២៣ ហើយជាពិសេសយើងនឹងមានការបង្ហាញទស្សនីយភាពដ៏ធំរបស់គុនល្បុក្កតោមានអ្នកសម្តែងគុនល្បុក្កតោប្រមាណ ១០០០នាក់នៃព្រឹត្តិការណ៍បើកជាផ្លូវការនៃព្រឹត្តិការណ៍ SEA GAMES ២០២៣ផងដែរ។
លោកបានបន្តថា ដើម្បីសម្រេចកិច្ចការងារដ៏ធំ ធេងមួយនេះ ដើម្បីមុខមាត់ជាតិ និងជាដឹងគុណដ៏បុព្វបុរស និងរាជរដ្ឋាភិបាល គឺយើងមិនអាចខ្វះបានពីការចូលរួម ការតាំងចិត្តបំពេញកិច្ចការងារដោយស្ម័គ្រចិត្តរបស់សមាជិកយើងម្នាក់ៗ ដើម្បីសម្រេចគោលដៅរួមគ្នា ក្នុងការជំរុញឲ្យគុនល្បុក្ក តោកាន់ភាពល្បីល្បាញ ទាំងក្នុងស្រុក និងក្រៅស្រុកឲ្យស័ក្តិសមជាអ្នកបន្តវេនដ៏វៃឆ្លាតរបស់បុព្វ បុរសខ្មែរយើង ។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡា ការិនី គណៈកម្មបច្ចេកទេស និងក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានមកចូលរួមបំពេញតួនាទីដោយស្ម័គ្រចិត្ត និងមានស្មារតីទទួលខុស ត្រូវខ្ពស់តាមតួនាទី និងជំនាញរបស់ខ្លួន ក្នុងការ ប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ និងសូមឲ្យទទួលបាននូវការឲ្យពរពីព្រលឹងបុព្វបុរស ដូនតាខ្មែរ ។

បើតាមលោក អ៊ូ តារា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានឲ្យដឹងថា ដោយមានការពន្យារពេលការប្រកួតកាលពីឆ្នាំ ២០២១ ដោយវិបត្តិCOVID-19 នៅឆ្នាំ២០២២ នេះទើបសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា រៀបចំការប្រកួ តកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ។

ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នេះ មានការចូលរួមពី២៧សាលាគុន ដែលមានកីឡាករ កីឡាការិនី គ្រូបង្វឹក សរុបប្រមាណ ២០០នាក់គណៈកម្មការរៀបចំការប្រកួត ៤៤ នាក់ និងក្រុមការងារស្ម័គ្រ ចិត្ត ២០នាក់ អ្នកប្រកួតលើ២១ប្រភេទវិញ្ញសា ក្នុងនោះមានវិញ្ញាសាសម្តែងទម្រង់មេគុន ១២ ប្រភេទវិញ្ញសា បុរស នារី និងវិញ្ញាសាប្រយុទ្ធមាន ៩ប្រភេទទម្ងន់បុរស នារី។

លោកអគ្គលេខាធិការរងបន្តថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២១នេះ អាចដំណើរការទៅបានដោយសារការឧបត្ថម្ភគាំទ្រជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍន៍កីឡាគុនល្បុក្កតោ ក្នុងនោះក៏មានការចូលរួមពីក្រុម ហ៊ុនជាដៃគូអភិវឌ្ឍន៍កីឡាប្រពៃណីនេះផងដែរ គឺក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលក្រុមហ៊ុនបានបំពេញតម្រូវការមួយចំនួនទាំងផ្នែកទីលាន ផ្នែកផ្គត់ផ្គង់ និងអាវយឺតដ៏ស្រស់ស្អាតរបស់កម្មវិធី ដែលសរុបជាទឹកប្រាក់ចំនួន ១៥,០០០ ដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា តាមការគ្រោងទុក កម្មវិធីប្រកួតជើងឯកប្រចាំឆ្នាំគុនល្បុក្កតោនេះ នឹងបិទបញ្ចប់នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


