ជីវិតកម្សាន្ដ
ទៀង បូរមី យុវតីដំបូងតំណាងកម្ពុជា ចូលប្រកួតលើឆាកMTUនៅឌូបៃ
ពិតជាអស្ចារ្យណាស់ចំពោះបេក្ខនារីវ័យ១៦ឆ្នាំ ទៀង បូរមី ដែលទើបប្រកួតក្នុងកម្មវិធីMiss Teen Universe Cambodiaកាលពីថ្មីៗកន្លងទៅ មិនត្រឹមតែទទួលបានជាប់ក្នុងវគ្គTop 10តែប៉ុណ្ណោះឥឡូវនេះនាងមានឈ្មោះបានចេញទៅប្រកួតនៅប្រទេសឌូបៃទៀតផង។

ជាការពិតណាស់ ទៀង បូរមី គឺជាMiss Teen Universe Cambodia2021 ,Top 10 ដែលត្រូវបានជ្រើសរើសជាយុវតីដំបូងគេតំណាងឲ្យកម្ពុជា ចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិMiss Teen Universeក្នុងឆ្នាំ២០២២នេះនាទឹកដីប្រទេសអារ៉ាប់រួមក្នុងទីក្រុងឌូបៃ។

តាមការកត់សម្គាល់នៅក្នុងការចេញដំណើរទៅចូលរួមការប្រកួតMiss Teen Universeនេះ គេឃើញមានវត្តមានបងប្អូនសាច់ញាតិនិងបវរកញ្ញារៀមច្បងដូចជា, លីវ ជីលី និងបវរកញ្ញា អ៊ិន ល្ខិណា ក៏បានបង្ហាញវត្តមានទៅចូលរួមជូនដំណើរនិងជូនពរដល់នាងផងដែរ។
ការចេញទៅប្រកួតនេះ នឹងនាំយកប្រទេសកម្ពុជាទង់ជាតិរបស់កម្ពុជាវប្បធម៌និងអរិយ្យធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាទៅបង្ហាញនៅលើឆាកនអន្តរជាតិ។

លើសពីនេះ មុនពេលចេញទៅប្រកួត ទៀង បូរមី ក៏បានត្រៀមខ្លួនរួចជាស្រេចនិងធ្វើការហ្វឹកហាត់យ៉ាងសកម្មពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមជាយុវតីដំបូងដែលតំណាងឱ្យកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិនាពេលនេះ។
គួរបញ្ជាក់ផងដែរថា បវរកញ្ញា Miss Teen Universe ទៀង បូរមី គឺជាសិស្សរៀនថ្នាក់ទី១១ នៅវិទ្យា ល័យឬស្សីកែវ នាងមានស្រុកកំណើតនៅភ្នំពេញ ហើយនាងទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


