Connect with us

ជីវិតកម្សាន្ដ

លេចភស្តុតាងសំខាន់មួយទៀត ពីម្ដាយ Tangmo ក្រោយជនអនាមិក ទុកចោលមុខផ្ទះ (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងទៅ មិត្តរួមដំណើរ ២ នាក់ក្នុងចំណោម ៥ នាក់លើទូក ត្រូវបានប៉ូលិសកោះហៅមកបំភ្លឺ រួមមាន Gatick និង Sand បានចេញមក​និយាយ​ទាំង​ទឹកភ្នែក​ រៀបរាប់​ពី​ហេតុការណ៍កើតឡើង។ តែ​ការ​ទម្លាយ​នោះ​ហាក់​ធ្វើ​ឲ្យ​មហាជន​ សម្ដែង​ការ​មិន​ពេញចិត្ត​ឡើយ​ ដោយ​ម្នាក់ៗ​យល់ថា ពួកគេ​ទាំងពីរ​និយាយ​មិន​ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ចម្លើយ​ជន​សង្ស័យ​មិន​សម ​ម្ដាយ​របស់​ Tangmo គឺលោកស្រី Panida Siriyuthyothin បានចេញមុខមក​បំភ្លឺ ​ដោយ​ទម្លាយ​ច្បាស់ៗ​ថា​ ពាក្យ​សម្ដី​ដែល Gatick លើក​ឡើង គឺ​តែ​សុទ្ធ​កុហក ព្រោះថាលោកស្រី មិនជឿថា Gatick មានបំណង​ល្អ​លើ​ Tangmo ឡើយ។

លោកស្រី​សន្និដ្ឋាន​ថា Tangmo ត្រូវ​បាន​គេ​រំលោភ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យ៉ាង​ពិតប្រាកដ ។ ខណៈ​ដែល​នៅ​លើ​ទូក គឺ​អាច​នឹង​មាន​ការ​អន់ចិត្ត​គ្នា ពោល​គឺ​មាន​ជម្លោះ​នឹង​គ្នា ព្រោះ​ការដែល​នាង​ទៅ​ញាំ​អាហារ​ពេល​ល្ងាច​នោះ គឺ​ពួកគេ​មាន​បំណង​ផ្សេង​ជាមួយ​នាង។ បើ​សិន​ថានាងដឹង​ថា​ ទៅ​ជួប​នេះ​ក្នុង​គោលបំណង​មិន​ល្អ​ ក៏​មិន​ទៅ​នោះ​ដែរ តែ​នាង​មិន​ដឹង​រឿង។

យ៉ាងណាមិញ មូលហេតុដែលលោកស្រី ហ៊ាន​និយាយ​បែប​នេះ ក៏​ព្រោះ​តែ​លោកស្រី​បាន​ទទួល​ភស្តុតាង​ពី​មិត្ត​ម្នាក់ ក្នុង​ចំណោម​អ្នក​រួ​មទូក ៥ នាក់​ដែល​ពុំដឹងរឿងនោះ បាន​មក​ចែករំលែក​រឿងរ៉ាវ​ទៅ​កាន់​មិត្តភ័ក្ដិ​លោកស្រី ហើយ​មិត្តភ័ក្ដិ​លោកស្រី​ក៏​បាន​យក​រឿង​នោះ​មក​ប្រាប់​លោកស្រី ខណៈ​ភស្តុតាង និង​សារ​ឆែត​ទាំង​នោះ ​បាន​ប្រគល់​ឲ្យ​​ក្រុម​ប៉ូលិស​នៅ​ស្ថានីយ​ Muang Nonthaburi ស៊ើប​អង្កេត​ហើយ។

លោកស្រី Panida ក៏មិនពុំ​ហ៊ាន​បញ្ចេញ​ភិនភាគ​ ពីបុគ្គលដែលបង្ហើបរឿងមកកាន់លោកស្រីឡើយ គ្រាន់តែដឹង​ថា ​គេ​មាន​បំណង​ល្អ​ ទើប​គេ​បានប្រាប់គាត់។ មិនត្រឹមតែ​ប៉ុណ្ណោះ ពេលនេះ​លោកស្រី​ក៏ទទួល​បានភស្តុតាង DVD និង សំបុត្រមួយច្បាប់ ដែលមិនដឹងថាជានរណាទេ​ បាន​យក​មក​ទុក​នៅ​មុខ​ផ្ទះ​ (​ជាការ​សន្ទនា​អំពី​មនុស្ស​នៅ​លើ​កប៉ាល់។)។ DVD និង ឯកសារនោះ អាច​ជា​មាន​ប្រយោជន៍​មួយ​ សម្រាប់​ការ​ស៊ើប​អង្កេត​រឿង​ក្ដី​មួយ​នេះ ហើយ​គាត់​នឹងយកវា​ទៅប្រគល់​ឲ្យ​ប៉ូលិស​ដើម្បី​ធ្វើការ​ដូចគ្នា។ ដូចនេះ សម្រាប់​រឿងរ៉ាវ​បន្តនឹងទៅជា​យ៉ាងណា មានតែរង់ចាំ​ពី​ការ​ស៊ើប​របស់​ប៉ូលិស​តែប៉ុណ្ណោះ តែ​ជឿថា ​នឹង​មាន​យុត្តិធម៌​ពិត​សម្រាប់​កូនស្រី​របស់​គាត់ដូចគ្នា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationtv

ចុចអាន៖អ្នកជំនាញកោសល្យវិច្ច័យ រកឃើញភស្តុតាងបន្ថែម ពាក់ព័ន្ធការស្លាប់របស់ Tangmo ហើយមនុស្ស២នាក់ ត្រូវចោទប្រកាន់

ចុចអាន៖ខ្សែ​ជីវិត​ដ៏​ជូរចត់​របស់ Tangmo មុនពេលជួប​ឧប្បត្តិហេតុ​ បាត់បង់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម