KPT+
ក្រចកជើងឡើងលឿងក្រាស់ គួរដោះស្រាយ បែបណា?
ក្រចកជើងឡើងលឿងក្រាស់ អាចបណ្តាលមកពីឆ្លងមេរោគផ្សិត របួស របត់ឈាមរត់មិនល្អ ឬមានជំងឺត្រអកដែលបណ្តាលឲ្យក្រចកជើងមិនស្អាត។ ដើម្បីឲ្យក្រចកមានសុខភាពល្អឡើងវិញ យើងគួរធ្វើម៉េច?

១. ឆ្លងមេរោគផ្សិត
ប្រសិនបើក្រចកជើងឡើងលឿងក្រាស់ដោយសារមេរោគផ្សិត ក្រចកជើងយើងមិនត្រឹមតែឡើងលឿងក្រាស់ទេ ថែមទាំងផុយ ហើយប្រែរូបរាងទៀតផង។
– លាបប្រេងដូង៖ ប្រេងដូងថ្នាំធម្មជាតិដែលអាចកម្ចាត់មេរោគផ្សិត ព្រោះប្រេងដូងសម្បូរទៅដោយអាស៊ីដខ្លាញ់ដែលអាចជ្រាបចូលស្រទាប់ខ្លាញ់របស់ភ្នាសកោសិកាមេរោគផ្សិត រួចបំបែក និងបំផ្លាញកោសិកាមេរោគផ្សិត។
យើងអាចជូតប្រេងដូងនៅលើក្រចកដែលឡើងលឿងក្រាស់ពីរបីដងក្នុងមួយថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព។
– ត្រាំជើងជាមួយទឹកខ្មេះផ្លែប៉ោម និងម្សៅបេកឃីងសូដា៖ ម្សៅបេកឃីងសូដាមិនអាចសម្លាប់មេរោគផ្សិតទេ តែអាចការពារមេរោគផ្សិតពីការឆ្លងរាលដាល។ រីឯទឹកខ្មេះផ្លែប៉ោមអាចប្រឆាំងនឹងមេរោគផ្សិត និងបាក់តេរីដោយកាត់បន្ថយកម្រិតជាតិអាស៊ីដ នៅក្នុងក្រចកជើងឡើងលឿងក្រាសរបស់យើង ព្រោះមេរោគផ្សិតរីកដុះដាល់លឿនក្នុងបរិស្ថានដែលមានជាតិអាស៊ីដ។
យើងអាចលាយទឹកខ្មេះផ្លែប៉ោមមួយពែងជាមួយទឹកក្តៅឧណ្ហៗល្មមត្រាំជើងបាន រួចត្រាំរយៈពេល ១៥ នាទី។ បន្ទាប់មក លាយម្សៅបេកឃីងសូដាចំនួន ៤-៥ ស្លាបព្រាបាយ និងទឹកល្មមត្រាំជើងបាន រួចត្រាំជើងរយៈពេល ១៥ នាទីដែរ។ យើងអាចត្រាំជើងបែបនេះពីរដងក្នុងមួយថ្ងៃ។
- ជូតក្រចកជើងជាមួយប្រេងដើមតែលាយប្រេងអូលីវ៖ ប្រេងចម្រាញ់ពីដើមតែអាចកម្ចាត់មេរោគផ្សិត និងបាក់តេរីបាន។ យើងអាចជូតក្រចកជើងជាមួយប្រេងចម្រាញ់ពីដើមតែលាយប្រេងអូលីវដើម្បីជួយបន្ទន់ក្រចកជើង និងជួយឱ្យក្រចកយើងប្រែជាស្តើងវិញ និងអាចធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។
២. របត់ឈាមរត់មិនល្អ
របត់ឈាមរត់មិនល្អអាចបណ្តាលមកពីជំងឺរ៉ាំរ៉ៃជាច្រើន ក្នុងនោះជំងឺទឹកនោមផ្អែមជាមូលហេតុចម្បងមួយ។ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ក្រចកជើងយើងអាចឡើងលឿងក្រាស់ ដូច្នេះ យើងត្រូវព្យាបាល និងគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អ ដើម្បីឱ្យរបត់ឈាមរត់បានល្អឡើងវិញ។
ដូចគ្នាដែរ យើងត្រូវជ្រើសរើសស្បែកជើងដែលល្មមនឹងជើង និងចៀសវាងស្បែកជើងដែលតូចចង្អៀត ព្រោះស្បែកជើងដែលតូចជាងជើងធ្វើឱ្យម្រាមជើងយើងគាបចូលគ្នាដែលធ្វើឱ្យឈាមរត់មិនបានល្អ ហើយត្រូវត្រួតពិនិត្យជើងជាប្រចាំដើម្បីប្រាកដថា ជើងអត់មានរបួស។
លើសពីនេះទៅទៀត មុនពេលចូលគេងយើងអាចត្រាំជើងជាមួយទឹកក្តៅឧណ្ហៗដើម្បីជំរុញចលនាឈាមរត់។

២. ជំងឺត្រអក
ជំងឺត្រអកអាចបណ្តាលមកពីមូលហេតជាច្រើនដូចជា បែកញើស ស្រេស្ត ប្រតិកម្មជាមួយសាប៊ូ ឬទឹកអប់។ ដូច្នេះ យើងអាចចៀសវាងមូលហេតុបង្កដូចដែលបានរៀបរាប់ខាងលើ។
យើងអាចស្អំទឹកកកនៅលើក្រចកជើងដែលឆ្លងជំងឺត្រអកដើម្បីជួយកាត់បន្ថយអាការៈហើម ឡើងក្រហម ឬរមាស់។ យើងក៏អាចសាកល្បងវិធីសាស្រ្តព្យាបាលក្រចកជើងឡើងលឿងក្រាស់ដោយសារមេរោគផ្សិត ឬអាចលាបថ្នាំព្យាបាលជំងឺត្រអក។
ក្រចកជើងឡើងលឿងក្រាស់អាចត្រូវការពេលវេលាព្យាបាលរាប់សប្តាហ៍ ឬរាប់ខែ អាស្រ័យលើមូលហេតុបង្ក។ លើសពីនេះទៅទៀត ក្រចកជើងឡើងលឿងក្រាស់ងាយបែក និងប្រេះណាស់ ដូច្នេះមុននឹងកាត់តម្រឹមក្រចក យើងគួរត្រាំជើងជាមួយទឹកក្តៅឧណ្ហៗប្រហែល ១០ នាទី រួចជូតឱ្យស្ងួតទឹកសិន ចាំយកកន្រ្តៃកាត់ក្រចកឱ្យត្រង់ដោយប្រុងប្រយ័ត្ន និងថ្នមៗ៕
ចុចអាន៖ឧស្សាហ៍ឈឺក្រពះញឹក សាកល្បង ៥ វិធីនេះ ធានាថាបានធូរស្បើយមិនខាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


