ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសបទឈប់បាញ់ដើម្បីជម្លៀសមនុស្ស
រុស្ស៊ីបានប្រកាសបទឈប់បាញ់មួយដែលចាប់ផ្តើមពីព្រឹកថ្ងៃចន្ទនេះ និងការបើកច្រករបៀងមនុស្សធម៌នៅក្នុងតំបន់ជាច្រើន ។

ការប្រកាសនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីជនស៊ីវិលអ៊ុយក្រែនរាប់សែននាក់ដែលព្យាយាមភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពត្រូវបានបង្ខំឲ្យជ្រកកោន និងលាក់ខ្លួនពីការបាញ់ផ្លោងរបស់រុស្ស៊ីដែលបានវាយលុកទីក្រុងនានានៅភាគកណ្តាល ភាគខាងជើង និងភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ។
ក្រុមការងាររុស្ស៊ីបាននិយាយថា បទឈប់បាញ់នឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទនេះ ពោលជាថ្ងៃទី ១២ នៃសង្រ្គាមសម្រាប់ជនស៊ីវិលមកពីទីក្រុងកៀវទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង, ទីក្រុង Kharkov ដែលទីក្រុងធំទី ២ របស់អ៊ុយក្រែន និងទីក្រុង Sumy ជាដើម ។

វាមិនច្បាស់ភ្លាមៗថាតើការប្រយុទ្ធនឹងបញ្ឈប់លើសពីតំបន់ដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមការងារ ឬនៅពេលណាដែលបទឈប់បាញ់នឹងបញ្ចប់នោះទេ ។
ទន្ទឹមនោះវាក៏ធ្វើឡើង បន្ទាប់ពីការប៉ុនប៉ងបរាជ័យចំនួន ២ ក្នុងការជម្លៀសជនស៊ីវិលចេញពីទីក្រុង Mariupol ដែលគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានប៉ាន់ប្រមាណថា មនុស្ស ២០០,០០០ នាក់កំពុងព្យាយាមភៀសខ្លួន ។

ក្រុមការងាររុស្ស៊ីបាននិយាយថា បទឈប់បាញ់នៅថ្ងៃចន្ទនេះ និងការបើកច្រករបៀងមនុស្សធម៌ត្រូវបានប្រកាសតាមសំណើរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលបាននិយាយជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអាទិត្យ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ AP
ចុចអាន ៖ អ្នកស្ម័គ្រចិត្តបរទេស ២ ម៉ឺននាក់ទៅ អ៊ុយក្រែន ប្រយុទ្ធជាមួយទ័ព រុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


