Connect with us

នយោបាយ

នាយករដ្ឋមន្រ្តីជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះ

បានផុស

នៅ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា Fumio Kishida នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅចុងសប្តាហ៍នេះ។ នេះបើយោងតាមតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Jiji Press ។ ប៉ុន្តែ ក្រសួងការបរទេសកម្ពុជា មិនទាន់បញ្ជាក់ពីដំណើរទស្សនកិច្ចនេះនៅឡើយទេមកដល់ពេលនេះ។

សារព័ត៌មានជប៉ុន Jiji Press បានរាយការណ៍ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៩ និង ២០ ខែមីនា លោក ហ្វូមីអូ គីស៊ីដា នឹងមានជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គេរំពឹងថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីនេះអាចនឹងជជែកពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាងពីរ និងអាចពិភាក្សាទៅដល់បញ្ហាតំបន់និងអន្តរជាតិ ដែលមានបញ្ហាប្រទេសអ៊ុយក្រែន ​និងប្រទេសមីយ៉ាន់ម៉ាផងដែរ ។

ដំណើរទស្សនកិច្ចរបស់លោក ហ្វូមីអូ គីស៊ីដា នៅកម្ពុជានាពេលនេះ ជួនពេលកម្ពុជា និងជប៉ុន អបអរសាទរខួប៣០ឆ្នាំដែលជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពារមកកាន់កម្ពុជា ហើយក៏ជាការអបអរសាទរខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងកម្ពុជា-ជប៉ុនកាន់តែរឹងមាំថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា លោក ហ្វូមីអូ គីស៊ីដា ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រីជប៉ុនលើកទី១០០ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។ លោក ហ្វូមីអូ គីស៊ីដា មានអាយុ ៦៤ឆ្នាំ​។ លោកមានឪពុក និងជីតា សុទ្ធតែធ្លាប់ធ្វើជាសមាជិកសភាជប៉ុន។ លោក ហ្វូមីអូ គីស៊ីដា មានភរិយាឈ្មោះ Yuko Kishida និងមានកូនបីនាក់​ ។ ក្នុងនោះ កូនប្រុសម្នាក់ឈ្មោះ Shotaro អាយុ ៣០ឆ្នាំកំពុងដើរតាមមាគ៌ានយោបាយដូចរូបលោកដែរ។

លោក ហ្វូមីអូ គីស៊ីដា បានបញ្ចប់រិញ្ញាបត្រផ្នែកច្បាប់នៅសាលា Waseda ទីក្រុងតូក្យូកាលពីឆ្នាំ១៩៨២ ។ លោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិ និងតំណែងកំពូលៗមួយចំនួនទៀតនៅក្នុងជួររដ្ឋាភិបាល។ នៅឆ្នាំ ២០២០ លោក ហ្វូមីអូ គីស៊ីដា បានចាញ់លោក ស៊ូហ្គា ក្នុងការប្រជែងយកតំណែង ប្រធានគណបក្ស LDP ។ លោក ហ្វូមីអូ គីស៊ីដា គឺជាបេក្ខជនដំបូងគេដែលបានប្រកាសចូលរួមការប្រកួត ដើម្បីធ្វើជាប្រធានបក្ស LDP លើកនេះ។ លោក ហ្វូមីអូ គីស៊ីដា ធ្លាប់បានកាន់ តួនាទីជាប្រធានគោលនយោបាយរបស់គណបក្ស LDP និងជារដ្ឋមន្រ្តីការបរទេសជប៉ុនពីឆ្នាំ២០១២-២០១៧ ។

ដោយដើរតាមគន្លងរបស់ឪពុកក៏ដូចជាជីតារបស់លោកដែរ លោក ហ្វូមីអូ គីស៊ីដា បានឈានជើងចូលឆាកនយោបាយនៅឆ្នាំ១៩៩៣ បន្ទាប់ពីធ្លាប់បានធ្វើការងារនៅធនាគារមួយកន្លែងចំពេលដែលសេដ្ឋកិច្ចប្រទេសជប៉ុនបានស្ទុះឡើងខ្លាំង។ កន្លងមក លោកប្រកាន់គោលជំហរដើរតាមឪពុក និងជីតាក្នុងនាមជាអ្នកនយោបាយដែលតែងស្តាប់មតិរបស់ប្រជាជន និងមានសប្បុរសធម៌៕

ដោយ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ប្រទេសជិតខាងកម្ពុជា សុទ្ធតែត្រូវវាយប្រហារធ្ងន់ដោយព្យុះ វីពផា ខណៈថៃ មានទាំងមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ចិនចាប់ផ្ដើមសាងសង់ទំបន់វារីអគ្គិសនីធំបំផុត​លើ​​លោក បង្កក្ដីបារម្ភពីប្រទេសក្រោមខ្សែទឹក

ព័ត៌មានជាតិ១០ នាទីutes មុន

នៅ​​កណ្តាល​ទន្លេមេគង្គ​ កោះទ្រង់​ជា​កោះដំបូងគេក្នុង​ខេត្ត​ក្រចេះ មាន​អគ្គិសនី​ត​ពី​បណ្តាញ​ជាតិ​ប្រើប្រាស់​

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១០ នាទីutes មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

សេដ្ឋកិច្ច១៣ នាទីutes មុន

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម