សុខភាព
ទឹកសណ្ដែក ៣ប្រភេទ ពេទ្យអះអាងអាចជួយព្យបាលអ្នកជំងឺកូវីដឱ្យឆាប់ជាសះស្បើយ
ក្រោយឆ្លងវីរុស អ្នកជំងឺតែងតែបាត់បង់កម្លាំង ចំណែកប្រព័ន្ធភាពស៊ាំក៏ចុះខ្សោយ។ ដូច្នេះហើយរាងការត្រូវការអាហាររូបត្ថម្ភជាច្រើនដើម្បីជួយឱ្យមានកម្លាំងឡើងវិញ ក៏ដូចជាប្រឆាំងជាមួយវីរុស មិនឱ្យធ្វើទុក្ខខ្លាំង។ ខាងក្រោមនេះជាទឹកសណ្ដែក ៣ប្រភេទ ដែលមានប្រសិទ្ធភាពបង្កើនភាពធន់នឹងវីរុស កាត់បន្ថយរោគសញ្ញាកូវីដ និងជួយឱ្យអ្នកជំងឺទាំងអស់ឆាប់ជាសះស្បើយ។
១. សណ្តែកខៀវ និងស្លឹកត្រចៀកក្រាញ់

ដាក់សណ្តែកខៀវជាមួយស្លឹកត្រចៀកក្រាញ់ ដែលលាងសម្អាតស្អាត ដាំឱ្យពុះ។ រងាស់ល្បាយទាំងពីររហូតដល់សណ្ដែកទន់ រួចចាក់ទឹកមកផឹក។
សណ្តែកខៀវ និងស្លឹកត្រចៀកក្រាញ់ ផ្សំគ្នាមានប្រសិទ្ធភាពបន្ថយកម្ដៅ ជួយដល់សរីរាង្គក្នុងការបន្សាបជាតិពុល។ លើសពីនេះ សណ្តែកខៀវមានសារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីនជាច្រើនដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ។
ដោយសារអ្នកដែលឆ្លងកូវីដ-១៩ ច្រើនតែមានគ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ដកដង្ហើមខ្លី បាត់បង់រសជាតិ ដូច្នេះហើយនៅពេលបានផឹកទឹកសណ្តែកខៀវ ជាមួយស្លឹកត្រចៀកក្រាញ់ នឹងធ្វើឱ្យថ្លើមត្រជាក់ បន្សាបជាតិពុល កាត់បន្ថយគ្រុនក្តៅ រលាក ឈាមកក និងអាការពិបាកដកដង្ហើម។ មិនត្រឹមតែប៉ុណ្ណោះ រោគសញ្ញាផ្សេងទៀតដូចជា គេងមិនលក់ ពិបាកគេង ឈឺក្បាល វិលមុខ និងសម្ពាធឈាមឡើង នឹងថមថយយ៉ាងមានប្រសិទ្ធភាព។


២. សណ្តែកខ្មៅ និងខ្ញី

យកសណ្តែកខ្មៅត្រាំក្នុងទឹករយៈពេល ៣-៤ ម៉ោង រហូតដល់ទន់ សឹមដាក់ក្នុងឆ្នាំងចំហុយជាមួយខ្ញីហាន់ស្តើងៗ និងស្លឹកជីរអង្កាម។ ស្ងោរល្បាយទាំង ៣ រហូតសណ្ដែកខ្មៅទន់ ហើយបន្ថែមស្ករបន្តិច រួចដួសហូបជាមួយបាយក៏បាន ហូបទទេក៏បាន។
សណ្តែកខ្មៅមានប្រសិទ្ធភាពបញ្ចុះទឹកនោម បញ្ចុះកម្ដៅ និងជួយរំលាយអាហារ។ លើសពីនេះ សណ្ដែកខ្មៅក៏ជួយឱ្យឈាមរត់ស្រួល និងគេងលក់ស្រួលផងដែរ។ ចំណេកខ្ញី និងជីរអង្កាម មានប្រសិទ្ធភាពបណ្តេញខ្យល់ត្រជាក់ ជួយព្យាបាលជំងឺផ្តាសាយ និងអាការក្អក។
អត្ថប្រយោជន៍នៃទឹកសណ្តែកខ្មៅជាមួយខ្ញី និងជីរអង្កាម ចំពោះអ្នកជំងឺកូវីដ-១៩ អាចជួយកាត់បន្ថយអាការគ្រុនក្តៅ ក្អក និងដង្ហើមខ្លី។ ភេសជ្ជៈនេះ ក៏ជួយដល់ចរន្តឈាមរបស់អ្នកជំងឺ ជួយឱ្យជាលឿន និងបង្ការអាការធ្ងន់ធ្ងរ។
៣. សណ្តែកសៀង និងខ្ទឹមស

គ្រាន់តែចំហុយសណ្តែកសៀង និងខ្ទឹមសរហូតទាល់តែសណ្ដែកទន់ អ្នកជំងឺអាចហូបបានហើយ។ ពេទ្យទូន្មានថា សណ្ដែកសមានឥទ្ធិពលសម្រួលការបន្ទោរបង់បានយ៉ាងល្អ។ លើសពីនេះ សណ្តែកសៀងសម្បូរទៅដោយប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ ជាតិសរសៃ កាល់ស្យូម ហ្វូឡាត និងវីតាមីនជាច្រើន សុទ្ធតែជំនួយសរីរាង្គ។
រីឯខ្ទឹមស មានប្រយោជន៍ច្រើនក្នុងការព្យាបាលជំងឺដូចជា ខ្លាញ់ក្នុងឈាម លើសឈាម ក្អកស្លេស្ម តឹងទ្រូង ឈឺខ្លួន។ ដូច្នេះហើយ ឲ្យអ្នកជំងឺកូវីដ ផឹកទឹកសណ្តែកសៀង លាយជាមួយខ្ទឹមស នឹងជួយអ្នកជំងឺកាត់បន្ថយការក្អកមានស្លេស្ម និងពិបាកដកដង្ហើម។ ជាមួយគ្នានេះដែរ ចរន្តឈាមជួយពន្លឿនការស្រូបយកសារធាតុចិញ្ចឹម ដែលនឹងជួយឱ្យអ្នកជំងឺធូរស្រាល និងជាសះស្បើយលឿនជាងមុន។


លើសពីនេះ អ្នកជំងឺត្រូវយកចិត្តទុកដាក់បន្ថែមការទទួលទានទឹកច្រើន វីតាមីន C និងត្រូវប្រកាន់ខ្ជាប់ ៣ការពារ ៣កុំ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ ពេទ្យប្រាប់របៀបថែទាំត្រឹមត្រូវ ជួយអ្នកជំងឺកូវីដគ្រប់ប្រភេទ ឆាប់ជាសះស្បើយ
ចុចអាន៖ ពេទ្យបកស្រាយ ឆ្ពុង ពិតជាជួយព្យាបាលអាការកូវីដ-១៩ បានឬយ៉ាងណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


