ព័ត៌មានអន្ដរជាតិ
លោក Widodo ស្នើមហាសេដ្ឋី Elon Musk យកឥណ្ឌូនេស៊ីជាទីតាំងបាញ់រ៉ុកកែតរបស់ក្រុមហ៊ុន SpaceX
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កំពុងស្នើមហាសេដ្ឋី Elon Musk ដើម្បីប្រើប្រាស់ទីតាំងបាញ់រ៉ុកកែតរបស់ប្រទេសនេះនៅខេត្តដាច់ស្រយ៉ាល Papua សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន SpaceX ។
ការស្នើសុំនេះកើតឡើងតាំងពីថ្ងៃសុក្រ ទី១១ ខែធ្នូ មកម្ល៉េះ ដោយលោកប្រធានាធិបតីបានសន្ទនាតាមទូរស័ព្ទជាមួយលោក Musk ដើម្បីពិភាក្សាអំពីភាពជាដៃគូដែលអាចកើតមានជាមួយក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋីរូបនេះ ។

សេចក្តីថ្លែងការណ៍មួយពីក្រសួងសម្របសម្រួលសម្រាប់កិច្ចការសមុទ្រ និងកិច្ចការវិនិយោគឥណ្ឌូនេស៊ីបាននិយាយថា “ប្រធានាធិបតី Joko Widodo ក៏បានអញ្ជើញលោក Elon Musk ពិចារណាលើឥណ្ឌូណេស៊ីជាកន្លែងដាក់ជើងទម្របាញ់ផ្កាយរណបរបស់ក្រុមហ៊ុន SpaceX ផងដែរ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក Joko Widodo កាលពីថ្ងៃសុក្រ លោក Elon Musk បានយល់ព្រមបញ្ជូនក្រុមមួយទៅប្រទេសឥណ្ឌូនេស៊ីនៅខែមករាដើម្បីពិនិត្យមើលឱកាសវិនិយោគ និងផ្នែកផ្សេងទៀតនៃទីតាំងដាក់ជើងទម្របាញ់គ្រាប់រ៉ុកកែតជាដើម ។

វិទ្យាស្ថានជាតិអាកាសចរណ៍ និងអវកាសឥណ្ឌូនេស៊ីបច្ចុប្បន្នកំពុងសាងសង់កន្លែងបាញ់គ្រាប់រ៉ុក្កែតដំបូងបង្អស់របស់ប្រទេសនេះនៅកោះ Biak ក្នុងខេត្ត Papua ភាគខាងកើតរបស់ប្រទេស ។ ទីតាំងដែលនឹងត្រូវប្រើដើម្បីបាញ់បង្ហោះរ៉ុក្កែតគ្មានមនុស្សបើកទំហំតូចទៅទីអវកាសត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ ។
ក្រុមហ៊ុនអវកាសឯកជន SpaceX ដែលត្រូវបានបង្កើតឡើងដោយលោក Musk បច្ចុប្បន្នកំពុងបើកដំណើរការបាញ់គ្រាប់រ៉ុកកែតរបស់ខ្លួនពីរោងចក្រអាមេរិកចំនួនបួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ចម្លែក! នៅសុខៗគ្រឿងអលង្ការអណ្តែតមកទើរលើឆ្នេរ ផ្អើលមួយភូមិទៅរើស
ចុចអាន ៖ មិនធូរស្បើយទេ! ជំងឺផ្តាសាយបក្សីនៅជប៉ុនរាលដាលដល់ខេត្តទី ១០

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន