Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចចរចារវាង រុស្ស៊ី-អ៊ុយក្រែន ថ្ងៃនេះ មិនទៅណាឆ្ងាយពីរបៀបវារៈចាស់

បានផុស

នៅ

ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចាស្តីពីបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ីនឹងបន្តតាមអនឡាញនៅថ្ងៃចន្ទនេះ ។

លោក Mykhailo Mykhailovych Podolyak
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mykhailo Mykhailovych Podolyak បាននិយាយថា កិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់នេះកំពុងត្រូវបានធ្វើឡើងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ។

លោកបញ្ជាក់ថា មិនខុសពីការលើកឡើងរបស់លោក Zelensky នោះទេ បើការចរចាបញ្ចប់ការបទឈប់បាញ់ និងការវាយលុករបស់រុស្ស៊ីបរាជ័យនោះ វាមានន័យថាជាសង្គ្រាមលោកលើកទី ៣ ហើយ ។

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ៩០២ នាក់ត្រូវបានសម្លាប់ និងប្រហែល ១,៤៥៩ នាក់បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមលើប្រទេសជិតខាងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ។

អង្គការសហប្រជាជាតិបានបង្ហាញឲ្យដឹងទៀតថា ជនភៀសខ្លួនជាង ៣.៣៨ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ខណៈប្រហែល ៦.៥ លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ទាហានស៊ីឈ្នួល អង់គ្លេស ចេញពី អ៊ុយក្រែន ក្រោយបម្រើការបានត្រឹម ៩ ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម