សុខភាព
ទទួលទានអាហារប៉ុន្មានមុខនេះ ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងល្អ
ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាស្ថានភាពដែលជាលិកាខួរក្បាល និងកោសិកាត្រូវខូចខាត ដោយសារការរួមតូចនៃសរសៃឈាមក្នុងខួរក្បាល ស្ទះឬខូច បណ្តាលឲ្យខ្វិន ឬធ្ងន់ធ្ងរ រហូតដល់ស្លាប់ ។
ការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក ការជក់បារី មនុស្សធាត់ នឹងមានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាលជាងមនុស្សដែលមានទម្ងន់ធម្មតា។ អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ ជាតិស្ករខ្ពស់ សំពាធឈាមខ្ពស់។ កត្តាទាំងអស់នេះ បណ្តាលឲ្យខូចខាតដល់សរសៃឈាម ហើយអាចនាំឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ឬដាច់រហែក។
ដូច្នេះហើយការហូបអាហារល្អៗ នឹងជួយកាត់បន្ថយជំងឺសរសៃឈាមខួរក្បាល បានល្អប្រសើរ ដែលមានដូចជា៖
ត្រី គឺជាប្រូតេអ៊ីនដែលមានសុខភាពល្អ ដោយសារតែបរិមាណខ្លាញ់ដែលមិនល្អសម្រាប់រាងកាយ គឺតិចជាងសាច់ប្រភេទផ្សេងទៀត។ ត្រីដែលត្រូវបានណែនាំ គឺជាត្រីដែលមានអូមេហ្គា៣ ខ្ពស់ដូចជា ត្រីម៉ាកែល ត្រីធូណា ត្រីសាឌីន ឬត្រីដែលងាយស្រួលរករ ត្រីប្រា ត្រីក្រឹម ត្រីគល់រាំង។ល។

ប្រូតេអ៊ីនរុក្ខជាតិ ក្រៅពីត្រី ប្រូតេអ៊ីនដែលមានសុខភាពល្អមួយទៀត ឬប្រូតេអ៊ីនដែលមានមូលដ្ឋានលើរុក្ខជាតិ ដូចជាតៅហ៊ូ ទឹកដោះគោឆៅ ជាដើម។
កាបូអ៊ីដ្រាតស្មុគស្មាញ ជំនួសឲ្យការទទួលទានកាបូអ៊ីដ្រាតសាមញ្ញ ដូចជាអង្ករស និងនំប៉័ងពណ៌ស ចូរជ្រើសរើសហូបកាបូអ៊ីដ្រាតដែលមានជាតិសរសៃ និងសារធាតុចិញ្ចឹមច្រើនដូចជា អង្ករសំរូប និងគ្រាប់ធញ្ញជាតិ បន្លែចម្រុះពណ៌ និងផ្លែឈើគ្មានជាតិផ្អែម ចៀសវាង ឬទទួលទានកាបូអ៊ីដ្រាតចម្រាញ់ក្នុងបរិមាណតិចតួច។ អាហារដែលមានជាតិស្ករខ្ពស់ រួមទាំងទឹកផ្លែឈើ សុទ្ធតែពោរពេញដោយជាតិស្ករ។ ជ្រើសរើសអាហារដែលសម្បូរខ្លាញ់ល្អសម្រាប់សុខភាព ដូចជាគ្រាប់ធញ្ញជាតិ។ គ្រាប់, ផ្លែបឺរ, ប្រេងអូលីវ, ប្រេងកន្ទក់, ប្រេងកាណូឡា ប្រេងគ្រាប់តែ ចៀសវាងការញ៉ាំអាហារសម្បូរខ្លាញ់ឆ្អែត ទាំងខ្លាញ់សត្វ និងខ្លាញ់បន្លែដូចជា ប្រេងដូង ប្រេងដូង ទឹកដោះគោដូង។ល។

អាហារធម្មជាតិ ជ្រើសរើសអាហារដែលមានប្រភពពីធម្មជាតិ ជាជាងអាហារដែលត្រូវបានកែច្នៃក្នុងដំណាក់កាលជាច្រើន ដូចជាសាច់ស្រស់សាច់ក្រក ដែលបន្ថែមពីលើសារធាតុចិញ្ចឹមដែលមានតម្លៃច្រើនដល់រាងកាយ។ អាហារកែច្នៃក៏មានជាតិសូដ្យូមខ្ពស់ និងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម និងជំងឺលើសឈាម។
ក្រៅពីការជ្រើសរើសទទួលទានអាហារ ដែលបន្ថែមតាមការណែនាំខាងលើ។ ក៏គួរតែធ្វើលំហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់ ៣-៥ ថ្ងៃក្នុងមួយសប្ដាហ៍ ៣០នាទីទៅ១ ម៉ោងម្តង ហើយគេងឲ្យបានគ្រប់គ្រាន់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញាក់ពីគេងកណ្ដាលយប់ ស្រាប់តែឃ្លាន គួរញ៉ាំអាហារអ្វីល្អ សម្រាប់សុខភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


