Connect with us

ព័ត៌មានជាតិ

ទស្សន​មិត្ត​អ្នកអាន ៖ «​ការបំពានច្បាប់​ម្តង​ហើយ​ម្តង ទៀត​របស់​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​!»

បានផុស

នៅ

ក្រៅពី​ដឹកនាំ​ការធ្វើ​បាតុកម្ម​ខុសច្បាប់ មិន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ មិន​ទទួលយក​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​មិន​ទទួលយក​ដំណោះស្រាយ​តាមច្បាប់​ការងារ ដោយ​ដឹកនាំ​ការតវ៉ា​ខុសច្បាប់ ខុស​ទំនង អស់​ជាច្រើន​ខែ ឥឡូវនេះ​សហជីព​ខាងលើ​ក៏បាន​បន្ត​បំពាន​ច្បាប់​យ៉ាង​គឃ្លើន​ម្តងទៀត​តាមរយៈ​ការរៀបចំ​បោះឆ្នោត​ខុសពី​លក្ខន្តិកៈ និង​ខុសច្បាប់​ស្តីពី​សហជីព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដែលមាន​នាង ឈឹម ស៊ីថរ ជា​ប្រធាន បាន​ផុត​អាណត្តិ​កាលពី​ថ្ងៃទី ២៥ មេសា​ឆ្នាំ ២០២២​។

​អនុលោម​តាមច្បាប់​សហជីព និង​ស្របតាម​លក្ខន្តិកៈ​របស់​ខ្លួន សហជីព​នេះ​ត្រូវធ្វើ​មហាសន្និបាត​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​របស់​ខ្លួន​។ ប៉ុន្តែ សហជីព​នេះ​បែរជា​បំពាន​ច្បាប់​ដោយ​រៀបចំ​ការបោះឆ្នោត​មួយ​ដែល​មិន​ស្របតាម​ច្បាប់​ស្តី​ពី​សហជីព និង​លក្ខន្តិកៈ​របស់ខ្លួន​ទៅវិញ​។ ពួកគេ​មិនបាន​ធ្វើ​មហាសន្និបាត​ទេ តែ​បែរជា​រៀបចំ​ការ បោះឆ្នោត​ដែល​មិន​គ្រប់​លក្ខណៈ ពោលគឺ​ការបោះ​ឆ្នោត​ដោយមាន អ្នកចូលរួម​ជា​ដំណក់ៗ មិន​គ្រប់​កូរ៉ុម (៥០%​បូក​១) និង​គ្មាន​ការ​ឯកភាព​ផ្ទៃក្នុង​។

​អ្វីដែល​គួរ​ឲ្យ​ចម្លែក​ថែមទៀត នោះ​គឺ អ្នក​ឈរឈ្មោះ​បោះឆ្នោត និង​អ្នកបោះឆ្នោត​មួយចំនួន​ជាមនុស្ស​ដែល​គ្មាន​សិទ្ធិ​ឈរឈ្មោះ និង​គ្មាន​សិទ្ធិ​បោះឆ្នោត​ឡើយ​ពី​ព្រោះតែ​ពួកគេ​លែង​ជា បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ទៀតហើយ​ចាប់តាំងពី​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​មូលហេតុ​វិបត្តិ​កូ​វីដ ១៩​។

ម្យ៉ាងទៀត មាន​សមាជិក​សហជីព​មួយចំនួន​ក៏បាន​ជំទាស់​តាមរយៈ​លិខិត​ជា​សាធារណៈ​ទៅ​នឹង​ការបោះឆ្នោត​ខុស​នីតិវិធី​នេះដែរ​។

​វា​ពិតជា​រឿង​គួរ​ឲ្យ​សោកស្តាយ និង​គួរ​ឲ្យ​ខ្មាសអៀន​បំផុត​ដែល​អង្គការ​សហជីព​មួយ​បែរជា​បំពាន​ច្បាប់​ម្តង​ហើយ​ម្តងទៀត​ព្រោះតែ​បម្រើ​មហិច្ឆតា​នយោបាយ​។ ជា​អង្គការ​សហជីព​គួរតែ​ធ្វើជា​គំរូ​ក្នុងការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ​និង​ច្បាប់​ស្តីពី​សហជីព រួមទាំង​ការគោរព​លក្ខន្តិកៈ​រប​ស់​ខ្លួន​ផង​។ ប៉ុន្តែ សហជីព​មួយ​នេះ​បែរជា​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ដោយ​មិន​គិតពី​ច្បាប់ និង​មិន​គិតពី​ភាពសមរម្យ ឬ​សេចក្តីថ្លៃថ្នូរ​អ្វី​ឡើយ​។

អ្វីដែល​ពួកគេ​ចង់បាន​គឺ​ធ្វើយ៉ាងណា​បង្ក​អស្ថិរភាព​សង្គម អ​សណ្តាប់ធ្នាប់​ដើម្បី​បម្រើ​មហិច្ឆតា​អ្នកនយោបាយ​នៅ​ពី ក្រោយខ្នង​។ នៅលើ​លោក​នេះ គ្មាន​អង្គការ​សង្គម​ស៊ីវិល ឬ​អង្គការ​នយោបាយ​ណាមួយ​ដែល​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដោយ​ការប្រមូល​មនុស្ស​ម្តង​មួយក្រុមៗ ហើយ​យក​មក​បូក​បញ្ចូល​គ្នា​បែប​នេះឡើយ​។ ការ​ធ្វើ​សមាជ ឬ​មហាសន្និបាត​ត្រូវ​រៀបចំឡើង​ក្នុងពេល​តែមួយ និង​ដោយមាន​កូរ៉ុម​គ្រប់​ចំនួន​ទើប​ការបោះឆ្នោត​មាន​សុពលភាព​។ ចុះ​ហេតុអ្វី​បានជា​សហជីព​មួយ​ន​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​មួយ​នេះ​ដឹកនាំ​ដោយ​ក្រុម​ឈឹម ស៊ីថរ ហ៊ាន​បំពាន​ច្បាប់​និង​លក្ខន្តិកៈ​របស់ខ្លួន យ៉ាង ងងើល​បែបនេះ​?

​មាន​ហេតុផល​ច្រើនយ៉ាង​

​ដែល​អាច​ពន្យល់​រឿងនេះ​បាន​៖

​ទី​១៖ មកពី​សហជីព​នេះ​បាត់បង់​ការ​គាំទ្រ​ពី​សមាជិក​របស់ខ្លួន​ដោយ​សមាជិក​ភាគច្រើន​មិន​ផ្តល់​ទំនុកចិត្ត​ទៅលើ​ការដឹកនាំ​របស់ ឈឹម ស៊ីថរ និង​បក្ខពួក​ទៀតឡើយ​ដោយសារតែ​ពួកគេ យក​សហជីព​ទៅ​បម្រើ​នយោបាយ​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​របស់​កម្ម​ករ និយោជិត និង​បាត់បង់​តម្លៃ​របស់​សហជីព​។ ជាក់ស្តែង ការដឹកនាំ​ការតវ៉ា​ឲ្យ​ថៅកែ​ទទួលយក​បុគ្គលិក​មួយ​ក្តាប់​តូច​ចូលធ្វើការ​វិញ​ត្រូវគេ​មើលឃើញថា​គឺជា​ការទាមទារ​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់ និង​គ្មាន​ភាព​សម​ទំនង​ទាល់តែសោះ​។

​ទី​២៖ ដោយសារតែ​ការប្រមូល​សមាជិក​ធ្វើ​មហាសន្និបាត​មិនបាន​គ្រប់​ចំនួន និង​ដោយសារតែ​មហិច្ឆតា​ចង់​ធ្វើ​មេដឹកនាំ​សហជីព​នេះ​បន្ត​ដើម្បី​ចិញ្ចឹម​ទំនាស់​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើ​ល ទើប​ពួកគេ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រៀបចំ​ការបោះឆ្នោត​បែប​បាយឡុកបាយឡ​នេះ​ឡើង​ដោយ​បំពាន​ច្បាប់ និង​លក្ខន្តិកៈ​ទាំងស្រុង ពីព្រោះ​ចាប់ពី​ថ្ងៃទី ២៥ មេសា តទៅ ឈឹម ស៊ីថរ និង​ក្បាលម៉ាស៊ីន​ដឹកនាំ​សហជីព​មួយ នេះ​អស់​សុពលភាព​ក្នុងការ​ដឹកនាំ​សហជីព​នេះ​ទៀតហើយ​។

ដូច្នេះ ដើម្បី​បន្តសកម្មភាព​នយោបាយ​ជ្រក​ក្រោម​ស្លាក​សហជីព​របស់ខ្លួន ពួកគេ​បានរៀបចំ​ការបោះឆ្នោត​ខុសច្បាប់​នេះ​ឡើង​ដើម្បី​បន្លំ​ភ្នែក​មហាជន​ថា ខ្លួន​ទទួលបាន​សុពលភាព​ជាថ្មី​ជា​ថ្នាក់ដឹកនាំ​សហជីព​បន្ត​។

ទី​៣៖ ឈឹម ស៊ីថរ និង​បក្ខពួក​មួយ​ក្តាប់​តូច​នេះ​មានបំណងចង់​ក្រាញននៀល​ដើម្បី​បន្តសកម្មភាព​ខុសច្បាប់​របស់ខ្លួន ​ក្នុងន័យ​បង្ក​ការអុកឡុក​ក្រុមហ៊ុន​ណាហ្គា​វើ​ល ក៏ដូចជា​បង្កបញ្ហា​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រោមលេស​ទាមទារ​សិទ្ធិ​ការងារ​។ ដើម្បី​បន្តសកម្មភាព នេះ​បាន ទាល់តែ​ខ្លួន​ត្រូវបាន បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធាន និង​ថ្នាក់ដឹកនាំ​សហជីព​នេះ​បន្តទៀត​។ ប៉ុន្តែ បើ​រៀបចំ​បោះឆ្នោត​តាមច្បាប់ និង​តាម​លក្ខន្តិកៈ ពួកគេ​មិនអាច​ធ្វើទៅ​រួច​ឡើយ ដូច្នេះ ពួកគេ​ក៏​បង្ខំចិត្ត​រៀបចំ​ការ បោះ​ឆ្នោ​បាយឡុកបាយឡ​នេះ​ឡើង​ក្នុង ​«​ទំរង់​ប្រជុំ​ដែលមាន​កូរ៉ុម​តាមបែប​ច្រ​ណិ​ត​ត្រសក់​និង​បោះឆ្នោត​ជា​ច្រ​ណិ​ត​ត្រសក់​» ទោះជា​អាក្រក់​មើល​និង​ខុស​គោលការណ៍​យ៉ាងណា​ក៏ ដោយ​។

​សរុប​មកវិញ សហជីព​ដែល​ដឹកនាំ​ដោយ ឈឹម ស៊ីថរ បាននិងកំពុង​ធ្វើ​សកម្មភាព​បំពាន ច្បាប់​ជា​បន្តបន្ទាប់​ម្តង​ហើយ​ម្តង ទៀត​ឥតឈប់ឈរ​ឡើយ​។

ប្រឈមមុខ​ចំពោះ​បញ្ហា​បែបនេះ បុគ្គលិក​និង​កម្មករ​ដែល​កំពុង​ចូលរួម​ក្នុង​ការ​តវ៉ា​ខុសច្បាប់​នេះ គួរតែ​ដកខ្លួន​ចេញពី​សហជីព​ដែល​ក្រុម ឈឹម ស៊ីថរ​កំពុង​រៀបចំ​នេះ​ព្រោះ​នេះ​ជា «​ការបង្កើត​អង្គការ​សហជីព​ខុសច្បាប់​»​។ ម្យ៉ាងវិញទៀត អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរតែ​ពិចារណា វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ផងដែរ​ចំពោះ​ក្រុមមនុស្ស​ប្រភេទ​នេះ​ដោយ​មិនគួរ​ទុក​ឲ្យ​ពួកគេ​បន្ត​បង្ក​ព្យុះភ្លៀង​តាមបែប​អានាធិបតេយ្យ​និង​បំពាន​ច្បាប់​នៅក្នុង​សង្គម​បែបនេះ​ទៀតឡើយ៕

ដោយ ៖ អ្នកនយោបាយ​តុ​កាហ្វេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១៤ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ២១ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម