ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ៖ ទិវាសេរីភាពសារព័ត៌មានធ្វើឡើង ដើម្បីលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានសកលលោកដែលធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃទី០៣ ឧសភា គឺដើម្បីលើកកម្ពស់សេរីភាពខាងសារព័ត៌មាន ការការពារឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយ និងការឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមនៃសេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ ការគូសបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ នៅព្រឹកថ្ងៃអង្គារនេះ។

នៅក្នុងពិធីអបអរសាទេនៅសណ្ឋាគារ សុខា ជ្រោយចង្វារ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងតែរស់នៅដោយសន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍ រាជរដ្ឋាភិបាលកម្ពុជា បានបើកសិទ្ធិ សេរីភាពយ៉ាងទូលំទូលាយលើសេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ដែលធានាគាំពារដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ស្ដីពីរបបសារព័ត៌មាន។ លោកថា មកដល់ពេលនេះ ចំនួនសារព័ត៌មាននៅកម្ពុជាបានកើនឡើងជាលំដាប់ទាំងសារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មានផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច។ បើតាមលោករដ្ឋមន្រ្តី ការកើនឡើងយ៉ាងសំបូរបែបសេរីភាពខាងសារព័ត៌មាននេះ បានបង្ហាញយ៉ាងច្បាស់នូវថាមពលដ៏ខ្លាំងក្លានៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា។

ចំណែក ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណាវិញ បានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានជំរុញឲ្យបណ្ដាញសារព័ត៌មានអនឡាញរីកដុះដាលយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ដែលធានាឲ្យ ប្រជាពលរដ្ឋទទួលបានព័ត៌មានយ៉ាងសំបូរបែប និងឆាប់រហ័សទាន់ពេលវេលា។ ប៉ុន្តែទន្ទឹមនឹងនេះ លោក ថា ប្រព័ន្ធឌីជីថល ក៏បានបង្កបញ្ហាប្រឈមច្រើនយ៉ាងគួរឲ្យព្រួយបារម្ភផងដែរ នៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ជាពិសេស សារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណី វិទ្យុ និងទូរទស្សន៍ជាដើម ។
សម្រាប់លោក ប៉ែន បូណា ថ្វីត្បិតតែប្រព័ន្ធឌីជីថលបង្កលក្ខណៈឲ្យមានសារព័ត៌មានសំបូរបែបក៏ពិតមែន ប៉ុន្តែមានច្រើនតែបរិមាណប៉ុណ្ណោះ ឯគុណភាព វិជ្ជាជីវៈនៅមានកម្រិតនៅឡើយ។ ប្រការនេះ ជាហេតុនាំឲ្យមានព័ត៌មានក្លែងក្លាយ ព័ត៌មានមិនច្បាស់ការ គ្មានការផ្ទៀងផ្ទាត់ កើតឡើងយ៉ាងព្រោងព្រាតនៅលើបណ្ដាញទំនាក់ទំនងសង្គម នាពេលបច្ចុប្បន្ន។

ដោយឡែក លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានស្នើដល់រាជរដ្ឋាភិបាល បន្តផ្ដល់ការគាំទ្រដល់អ្នកសារព័ត៌មានបន្ថែមទៀត តាមរយៈការឆ្លើយតបដោយវិជ្ជមាន និងប្រសិទ្ធភាព ព្រមទាំងជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន។ បន្ថែមពីនេះ លោក ណុប វី ស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ ចូលរួមឲ្យកាន់តែសកម្មថែមទៀត ដើម្បីឈានដល់ការលុបបំបាត់គ្រប់ទម្រង់នៃការបៀតបៀន ជាពិសេស លើអ្នកសារព័ត៌មានជាស្រ្តី៕
អត្ថបទ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


