ជីវិតកម្សាន្ដ
ក្រុមហ៊ុនប្រេងកូឡា សៀង ភាវ (SIANG PURE) សញ្ញា តាប៉ិ បន្តចុះប្រគល់រង្វាន់ ២០ លានរៀល ដល់អតិថិជននៅសង្កាត់ក្រាំងធ្នង់
បន្ទាប់ពីបានចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ ២០ លានរៀលដល់អតិថិជនដែលបានឈ្នះកាលពីពេលកន្លងទៅថ្មីៗនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុមហ៊ុនបានបន្តចុះប្រគល់រង្វាន់ធំដល់អតិថិជនម្នាក់ទៀត ដែលមានសំណាងឈ្នះរង្វាន់ ២០ លានរៀល រស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា ២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ពីប្រេងកូឡា សៀងភាវ (SIANG PURE) នូវទឹកប្រាក់ ២០ លានរៀលមានឈ្មោះ គឹម ធន ភេទស្រី អាយុ ៦៨ ឆ្នាំ ជាអតិថិជនគាំទ្រជាប្រចាំរបស់ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តែម្ដង។

អ្នកស្រី គឹម ធន បានមានប្រសាសន៍ប្រាប់ក្រុមការងារថា ជាច្រើនឆ្នាំមកហើយ អ្នកស្រីតែងជឿជាក់លើគុណភាពប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ ព្រោះមានប្រសិទ្ធភាពខ្ពស់ក្នុងការលាបបំបាត់អាការឈឺពោះ វិលមុខ តឹងច្រមុះ ឈឺក្បាល និងបំបាត់ការឈឺចាប់ពេលមានសត្វទិច ឬខាំ។ ដោយឡែក សម្រាប់ការត្រូវរង្វាន់នៅពេលនេះ គឺក្រោយពេលដែលអ្នកស្រីប្រើប្រេងកូឡាអស់ ហើយទៅទិញថ្មីមួយប្រអប់ទៀតនៅផ្សារឈូកវ៉ា ២ ដើម្បីលាបពោះចៅ (ចៅឈឺពោះ) ហើយនៅពេលកោសស្ទីកគ័រនៅលើប្រអប់ ស្រាប់តែឃើញមានរង្វាន់ ២០លានរៀលនៅនឹងសម្បកប្រអប់តែម្ដង។ ភ្លាមនោះ អ្នកស្រីពិតជាមានអារម្មណ៍រំភើប រីករាយ ហើយស្រែកហៅកូនស្រីឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅលើសម្បកប្រអប់តែម្ដង។

អ្នកស្រីបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ ២០ លានរៀលពីក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ អ្នកនឹងយកមួយចំនួនប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន និងយកមួយចំនួនទៀតឱ្យទៅកូនសម្រាប់ផ្គត់ផ្គង់ជីវភាព។
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


