ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីលប្រឆាំងនាវាមុជទឹកនៅសមុទ្រ ជប៉ុន
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា យោធារបស់ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធមីស៊ីលប្រឆាំងនាវាមុជទឹកថ្មីនៅក្នុងសមុទ្រជប៉ុន ។
ក្រសួងបានបញ្ចេញវីដេអូដែលបង្ហាញពីការបាញ់បង្ហោះប្រព័ន្ធមីស៊ីលប្រឆាំងនាវាមុជទឹកថ្មីឈ្មោះ Otvet ពីនាវាចម្បាំងក្នុងកងនាវាប៉ាស៊ីហ្វិករុស្ស៊ី ហើយមីស៊ីលនោះបានទៅដល់គោលដៅសាកល្បងក្រោមទឹកតាមការគ្រោងទុក ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា ប្រព័ន្ធមីស៊ីល Otvet មានរយៈចម្ងាយបាញ់ដល់ទៅ ៥០ គីឡូម៉ែត្រ ហើយមីស៊ីលដែលរុស្ស៊ីបាញ់នោះ ហោះក្នុងល្បឿនអតិបរមា Mach 2.5 ហើយវាអាចធ្វើដំណើរក្រោមទឹកដល់ជម្រៅ ៨០០ ម៉ែត្រ ។
ទន្ទឹមនោះប្រព័ន្ធមីស៊ីល Otvet ក៏អាចត្រូវបានដំឡើងនៅលើនាវាចម្បាំង Corvettes, នាវាចម្បាំង Frigates និងនាវាចម្បាំងប្រភេទផ្សេងទៀតផងដែរ ។
ចំណែកក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការបាញ់សាកល្បងនេះត្រូវបានរៀបចំឡើងដើម្បីដើរតួជាការព្រមានដល់ប្រទេសមួយចំនួនដូចជា ជប៉ុន និងសហរដ្ឋអាមេរិក បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កើតភាពប្រេះឆារវាងប្រទេសទាំងនោះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ News on Japan
ចុចអាន ៖ សម្ដេចប៉ាប ថា ណាតូជាអ្នកបង្ករឿងនៅមាត់ទ្វារ រុស្ស៊ី ទើបសង្គ្រាម អ៊ុយក្រែន កើតឡើង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង