ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ថា នៅក្នុងវិស័យអប់រំ ក្រៅពីរាជរដ្ឋាភិបាល មានតួអង្គ៣ទៀត
ប្រសាសន៍សំខាន់ៗរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនធាន ១ ខ្នង កម្ពស់ ២ ជាន់ ១០ បន្ទប់ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែឧសភា នេះ។

ថ្លែងនៅក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមិទ្ធផល ដែលកើតមានទ្បើងជាបន្តបន្ទាប់នៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ហើយសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំទាំងនេះ នឹងស្ថិតស្ថេរនៅគង់វង្សយូរអង្វែងតជំនាន់ ជាប្រយោជន៍ក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានអនាគតរុងរឿងខ្ពង់ខ្ពស់គ្រប់ៗគ្នា។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែតនៅក្នុងវិស័យអប់រំ ក្រៅពីរាជរដ្ឋាភិបាល មានតួអង្គបីសំខាន់គឺ៖
ទី១. មាតាបិតា អាណាព្យាបាល ជាអ្នកមានគុណូបការៈក្នុងការផ្គត់ផ្គង់ទំនុកបម្រុងគ្រប់បែបយ៉ាងឱ្យកូនចៅរបស់ខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់ និងការអប់រំណែនាំឱ្យមានសីលធម៌ និងចរិយាសម្បត្តិល្អ។

ទី២. លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងយកអស់សមត្ថភាព និងលទ្ធភាពក្នុងការអប់រំបង្ហាត់បង្រៀនកុលបុត្រ កុលធីតា ឱ្យទទួលបានពុទ្ធិជ្រៅជ្រះ ក្លាយខ្លួនជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។
ទី៣. សិស្សានុសិស្សគ្រប់រូប ដែលជាទំពាំងស្នងឫស្សីពោរពេញចំណេះដឹង ជំនាញ និងគុណធម៌ ជាមួយនឹងភាពអំណត់អត់ធន់ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការចូលរួមក្នុងកិច្ចការសង្គមនានា ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

មានប្រសាសន៍នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មា ក៏ដូចជានៅទូទាំងខេត្តត្បូងឃ្មុំ ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តលើសម្តេចតេជោ និង គណបក្សប្រជាជនកម្ពុជាតរៀងមក ជាពិសេសការផ្តល់យុត្តិធម៌ចំពោះ សច្ចភាព និងការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងសេចក្តីសុខសាន្ត និងមានជីវភាពរុងរឿង៕
ដោយ ៖ កោះកែវ






-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


