ព័ត៌មានជាតិ
ការកើនឡើងនៃ សាលាឯកជន ប៉ះពាល់ដល់ សាលារដ្ឋ ឬទេ?
លោក បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែឧសភានេះថា ការកើនឡើងនៃចំនួនគ្រឹះស្ថានសិក្សាឯកជន មិនធ្វើឱ្យប៉ះពាល់ដល់សាលារដ្ឋនោះទេ ផ្ទុយទៅវិញបានជួយដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាថែមទៀត។

លោកបណ្ឌិតបានបន្តថា ការកើនឡើងនៃចំនួនសាលារៀនឯកជន បានជួយដល់រាជរដ្ឋាភិបាលដើម្បីស្រូបយកសិស្សនិស្សិតឱ្យបានរៀន ហើយបង្កើនធនធានមនុស្សឱ្យកាន់តែច្រើន។
លោកបណ្ឌិត មានប្រសាសន៍បន្តទៀតថា៖ “តាមធម្មតា សាលារដ្ឋជាសាលាមិនស្វែងរកប្រាក់ចំណេញអ្វីទេ ទោះបីជាមានយកប្រាក់ក៏ដោយ ក៏ប្រាក់ទាំងនោះមិនមែនស្វែងរកផលចំណេញ។ ផ្ទុយទៅវិញសាលាឯកជនទេដែលស្វែងរកប្រាក់ចំណេញ។ ដូចនេះការកើនឡើងរបស់សាលាឯកជននេះ គឺជាការបំពេញឱ្យគ្នាទៅវិញទៅមក និងមិនមានផលប៉ះពាល់អ្វីដែរ”។

លោកបណ្ឌិតបានបន្ថែមថា ប្រទេសមានសន្តិភាព មានស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ធ្វើឱ្យមានកំណើនប្រជាពលរដ្ឋមានជីវភាពធូរធារច្រើន ហើយបើកាលណាប្រជាពលរដ្ឋធូរធារ ពួកគាត់នឹងបញ្ជួនកូនតូចៗទៅចូលរៀន ក៏នឹងកើនដែរ។ ចំណែកកំណើនសាលារៀន ក៏កើនឡើងដែរ ទាំងសាលារដ្ឋ និងឯកជន។
លោកបណ្ឌិតបានបញ្ជាក់ថា៖ “ជាទូទៅ បើសិនជាសាលារដ្ឋស្រូបយកសិស្សថ្មីៗមិនបាន តែងតែយកសាលាឯកជនទៅជំនួស ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលបើកទូលាយឱ្យមានវិស័យឯកជន។ បើរដ្ឋាភិបាលមានលទ្ធភាព ក្រសួងអប់រំមានលទ្ធភាពស្រូបយកទាំងអស់ នោះក៏មិនសូវមានវិស័យឯកជនទេ។ ប៉ុន្តែបើស្រូបបានចំនួនណាមួយ ហើយមិនអាចមានលទ្ធភាពស្រូបបានទាំងអស់ទេ វាត្រូវមានសាលាឯកជនហើយ”។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ នេះ កម្ពុជាមានសាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅ ទាំងសាធារណៈ និងឯកជន មានចំនួន ១៨ ៤៣០ ក្នុងនោះ មត្តេយ្យសិក្សាសហគមន៍ ៣ ០៨៣ កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣ ៦៨១ និងគ្រឹះស្ថានសិក្សាឯកជន ១ ៦៦៦។
ក្នុងនោះមានសិស្សសរុបចំនួន ៣ ៥៨៩ ០២៥ នាក់ សិស្សស្រី ៥០,៤ ភាគរយ ដោយមានសិស្សមត្តេយ្យសិក្សាសហគមន៍ ៧១ ៣៩៩នាក់ ស្រី ៥១,៧ ភាគរយ សិស្សគ្រឹះស្ថានសិក្សាចំណេះ ទូទៅសាធារណៈ ៣ ២៧៧ ០៧៦ នាក់ ស្រី ៥០,៤ ភាគរយ និងសិស្សគ្រឹះស្ថានសិក្សាឯកជន ២៤០ ៥៥០ នាក់ ស្រី ៤៩,០ ភាគរយ។
ចំណែកគ្រឹះស្ថានឧត្តមសិក្សាសរុបមានចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ៨២។ និស្សិតកំពុងសិក្សានៅកម្រិតឧត្តមសិក្សាសរុបមានចំនួន ១៩៨ ៣៦៣ នាក់ ស្រី ៤៩,៧ ភាគរយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


