ព័ត៌មានជាតិ
ឥឡូវកង្វល់កម្ពុជា គឺប្រើវ៉ាក់សាំងមិនទាន់អស់ ខ្មែរដល់ដំណាក់កាល អ្នកសុំទាន មានលុយហើយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា មានប្រសាសន៍ ពីរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក ម៉ោងនៅកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២នេះថា មានប្រសាសន៍ថា ឥឡូវកង្វល់កម្ពុជា គឺប្រើវ៉ាក់សាំងមិនទាន់អស់ ខ្មែរដល់ដំណាក់កាល អ្នកសុំទាន មានលុយហើយ។

នៅក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា ពេលល្ងាច នៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក នៅកម្ពុជា ថ្ងៃទី១២ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះ ប្រជាជនកម្ពុជាបានទទួលវ៉ាក់សាំងជាង ១៤,៩ លានដូស ដោយមិនទាន់បូកប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងនៅក្រៅប្រទេស ដូចជានៅប្រទេសថៃ កូរ៉េ នៅម៉ាឡេស៊ី និងប្រទេសដទៃទៀត។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងមានវ៉ាក់សាំង ឥឡូវកង្វល់របស់យើង គឺប្រើវ៉ាក់សាំងមិនទាន់អស់។ ចិន សន្យាផ្ដល់វ៉ាក់សាំង ២០ លានដូស ហើយបានដឹកមក ៥លានដូសហើយ។ អាមេរិកសន្យាផ្ដល់ ៧,៥ លានដូស ដឹកដល់កម្ពុជាបាន ២លានដូសហើយ នៅជំពាក់ ៥,៥ លានទៀត។ តែកាលណាគេសន្យា យើងចាត់ទុកថា គេត្រូវតែផ្ដល់ឱ្យ”។

សម្ដេចតេជោ មានប្រសាសន៍បន្ថែថា វ៉ាក់សាំងកូវីដ១៩ ដែលកម្ពុជាបានទទួល ពីអ៊ីតាលី ហុងគ្រី អូស្ត្រាលី ពីអ្វីដែលកម្ពុជាបានទិញខ្លួនឯង បូកសរុបឥឡូវ កម្ពុជានៅសល់ជាង ១២ លានដូស។ សម្ដេចតេជោ ចង់ឱ្យរំកិលពេលការទទួលជំនួយវ៉ាក់សាំងពីអាមេរិក ផ្ដល់ជូនកម្ពុជានៅពេលក្រោយ ព្រោះត្រូវប្រើឱ្យអស់វ៉ាក់សាំង ១២លានដូសនៅសល់នេះសិន បើប្រើមិនអស់ ខូស ឬអស់សុពលភាពវ៉ាក់សាំង គឺជារឿងអកុសល។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ “អ៊ីចឹង យើងក៏ត្រូវគិតដែរ កុំឱ្យតែ គេឱ្យមកចេះតែទទួល គេឱ្យមក ចេះតែទទួល។ ខ្មែរយើងដល់ដំណាក់កាល អ្នកសុំទាន មានលុយហើយ។
ប្រទេសប៉ូឡូញ បានផ្ដល់វ៉ាក់សាំងមកកម្ពុជាម្ដងហើយ ហើយក៏ស្នើផ្ដល់វ៉ាក់សាំងអាស្ត្រាសេណេកា ១លានដូសបន្ថែមទៀត កម្ពុជាបានប្រាប់ទៅវិញថា អាស្ត្រាសេណេកា ដឺលេ (សុពលភាព) មានរយៈពេលតែ ៦ខែទេ យើងពិបាកប្រើ អ៊ីចឹងយើងសុំប៉ូឡូញ ផ្ដល់ជា ចនស៊ុន និងចនស៊ុន នេះហើយគេហៅ អ្នកសុំទាន មានលុយអាប់”។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា បើយើងទទួលវ៉ាក់សាំងជំនួយហើយប្រើមិនអស់ យើងអាណិតប្រទេសដទៃដែលកំពុងខ្វះខាត ខណៈបណ្ដាប្រទេសអាហ្វិក ចាក់មិនទាន់បាន៥០% ចំណែកកម្ពុជាចាក់បាន ៩៣% ហើយយើងគ្រាន់តែចាក់ជំរុញ។ កម្ពុជាគ្រាន់តែពន្យាពេល តែបើគេមិនឱ្យ កម្ពុជាក៏បានត្រៀមលុយទិញវ៉ាក់សាំងបន្ថែមរួចដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៣,៦៩% ដោយបានចាក់លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,០៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១៣០,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។ លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៣,០៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ