ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសផ្តាច់ភ្លើង មិនឲ្យ ហ្វាំងឡង់ ប្រើ
យោងតាមក្រុមហ៊ុនផ្គត់ផ្គង់ RAO Nordic បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសហ្វាំងឡង់ ចាប់ពីព្រឹកថ្ងៃសៅរ៍ទី១៤ខែឧសភា នេះទៅ។

បុត្រសម្ព័ន្ធនៃក្រុមហ៊ុនថាមពលរដ្ឋរុស្ស៊ី Inter RAO បាននិយាយថា ខ្លួនត្រូវបង្ខំចិត្តផ្តាច់ភ្លើងចាប់ពីថ្ងៃទី ១៤ខែឧសភាទៅ។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ក្រុមហ៊ុន RAO Nordic មិនអាចទូទាត់ថ្លៃអគ្គិសនីដែលនាំចូលពីប្រទេសរុស្ស៊ីបានទេ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបណ្តាញអគ្គិសនីរបស់ហ្វាំងឡង់ បានអះអាងថា “គ្មានការប៉ះពាល់ចំពោះការប្រើប្រាស់អគ្គិសនី ក្នុងប្រទេសហ្វាំងឡង់នោះទេ”។

គួរបញ្ជាក់ថា ថាមពលចេញពីប្រទេសរុស្ស៊ី រួមចំណែកប្រហែល ១០% នៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេសហ្វាំងឡង់។
ការប្រកាសនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីហ្វាំងឡង់បញ្ជាក់ថា ខ្លួននឹងដាក់ពាក្យសុំចូលរួមជាមួយអង្គការណាតូ ដែលជាការសម្រេចចិត្តមួយត្រូវបានជំទាស់ដោយរដ្ឋជាសមាជិកតួកគី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ប្រទេសណាតូមួយ ចេញមុខមិនគាំទ្រការចូលជាសមាជិករបស់ ស៊ុយអែត និង ហ្វាំងឡង់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


