Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ុយអែត ថា ការចូលជាសមាជិក ណាតូ ជារឿងល្អបំផុត

បានផុស

នៅ

គណបក្សសង្គមប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់ប្រទេសស៊ុយអែតបានសម្រេចចិត្តកាលពីថ្ងៃអាទិត្យក្នុងការគាំទ្រផែនការរបស់ប្រទេសក្នុងការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ ខណៈកន្លងមកតែងតែបដិសេធមិនចូលប្លុកមួយនេះ ។

លោកស្រី Magdalena Andersson នាយករដ្ឋមន្ត្រីស៊ុយអែត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រីលោកស្រី Magdalena Andersson បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការសម្រេចចិត្តនេះថា ​ការ​ចូល​ជា​សមាជិក​ណាតូ​នឹង​ជា​រឿង​ល្អ​បំផុត​សម្រាប់​សន្តិសុខ​ស៊ុយអែត​ និង​ប្រជាជន​ស៊ុយអែត ។

លោកស្រី Andersson បញ្ជាក់ថា ផែនការនេះនឹងត្រូវលើកយកមកពិភាក្សានៅក្នុងសភានៅថ្ងៃចន្ទនេះ ហើយរដ្ឋាភិបាល​នឹង​ធ្វើ​ការ​ប្រកាស​នៅ​ពេល​ក្រោយ​អំពី​ការ​សម្រេច​ចិត្ត​ជា​ផ្លូវ​ការ ។

ទន្តឹមនោះផែនការនេះក៏កើតឡើង បន្ទាប់ពីប្រទេសជិតខាងហ្វាំងឡង់បានប្រកាសជាផ្លូវការថានឹងដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ ​ក្រោយឃើញសកម្មភាលុកលុយរបស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជា “ប្រតិបតិ្តការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក ថា ប្រទេសអឺរ៉ុប ២ នេះនឹងជាចំណែកបន្ថែមដ៏សំខាន់សម្រាប់ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម