Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ សម្ដែងការពេញចិត្តពេលឃើញរូបភាពរបស់យុវជនម្នាក់ជិះកង់ចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការពេញចិត្តជាខ្លាំងនូវរូបភាពរបស់យុវជនម្នាក់ដែលចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតពោរពេញដោយស្នាមញញឹម តែមិនមានយានជំនិះល្អដូចគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែឧសភា មុននេះបន្តិចបានលើកឡើង​ថា «កូនប្រុស ទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជន ជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ»។

សូមបញ្ជាក់ថា រូបភាពយុវជនដែលជិះកង់និងមានចងថង់ប្រអប់បាយជាមួយនេះ កំពុងមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលយុវជនរូបនោះបានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅ ដោយស្នាមញញឹមទោះបីខ្លួនគ្មានយានជំនិះល្អដូចគេក៏ដោយ។ នេះបង្ហាញពីការគោរពស្រលាញ់ និងជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន​ សែន បានធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ១០ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា១៤ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

កីឡា២៣ នាទីutes មុន

ទីបំផុត​«គុនខ្មែរ» បានចូល​ក្នុងស្ថាប័នពិភពលោក WBC ជាផ្លូវ​ការ​

Sokha Hotels

ព័ត៌មានពេញនិយម