ព័ត៌មានជាតិ
តំណាងបក្សប្រជាជន ជួបសន្ទនាជាមួយប្រតិភូសហភាពអឺរ៉ុប ដើម្បីផ្លាស់ប្ដូរបទ ពិសោធន៍ នៃយុទ្ធនាការឃោសនាបោះឆ្នោត
លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈទាក់ទងបរទេស និងជាតំណាងឲ្យគណបក្សប្រជា ជនកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានជួបសន្ទនាជាមួយប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ លោកស្រី Carmen. Moren ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោក Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង, លោកសី Camilla Ottoson អនុប្រធានបេសកកម្មស្ថានទូតស៊ុយអែត, លោក Roman Seldle អនុប្រធានបេសកកម្មស្ថានទូត នៃសាធារណរដ្ឋឆេក, លោក Jost Kadle អនុប្រធានបេសកកម្មស្ថានទូតអាល្លឺម៉ង់ និងលោកស្រី Liselotte Dubois មន្ត្រីស្រាវជ្រាវស្ថានទូតសាធារណរដ្ឋបារាំង។

ជំនួបនេះ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាដោយត្រង់ទៅត្រង់មក អំពីបទពិសោធន៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅអឺរ៉ុប និងនៅកម្ពុជា ពិសេសដំណើរឆ្ពោះ ទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ។

នៅក្នុងកិច្ចពិភាក្សា លោក សួស យ៉ារ៉ា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សា និងការគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសរបបប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្រោមម្លប់សន្តិភាព។ លើសពីនេះ លោក សួស យ៉ារ៉ា បានពន្យល់អំពីបុព្វហេតុប្រវត្តិសាស្ត្រ ការផ្លាស់ប្តូរ នយោបាយ និងតួនាទីរបស់កម្ពុជា នៅក្នុងអនុតំបន់ទន្លេមេគង្គ និងតំបន់អាស៊ាន ក្នុងការថែរក្សានូវអធិបតេយ្យ ឯករាជ្យភាព ក៏ដូចជាការចូលរួមចំណែកថែរក្សារនូវអព្យាក្រឹតភាពរបស់អាស៊ាន។

ភាគីអឺរ៉ុបក៏បានយល់អំពីការពន្យល់របស់គណបក្សប្រជាជនកម្ពុជា លើការកសាងគោលនយោបាយ ការកសាងបក្ស ការដឹកនាំបក្ស ការចូលរួមរបស់យុវជន និងស្ត្រី ព្រមទាំងការពិភាក្សាជាបន្តបន្ទាប់នូវការតាក់តែងច្បាប់ទាំងឡាយ ដែលឆ្លើយតបទៅនឹង អ្វីដែលជាតម្រូវការរបស់ប្រជាជន។

ឆ្លៀតក្នុងឱកាសនេះដែរ ភាគីទាំងពីរបានពិភាក្សាអំពីការព្យាករណ៍របស់គណបក្ស ទៅលើលទ្ធភាពជោគជ័យនៅក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងអំពីតួនាទី និងសារសំខាន់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ព្រមទាំងមានសិទ្ធិពេញលេញ ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោតផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ