ព័ត៌មានអន្ដរជាតិ
ព្រមានមិនឲ្យបាញ់មីស៊ីល ពេលនេះ កូរ៉េខាងជើង ប្តូរមកបាញ់កាំភ្លើងធំម្តង (មានវីដេអូ)
យោធាកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់នៅចន្លោះម៉ោង ៨:០៧ ព្រឹកដល់ម៉ោង ១១:០៣ នាទីព្រឹកថ្ងៃអាទិត្យទី ១២ខែមិថុនា។

នេះជាការបង្ហាញសាច់ដុំយោធាមួយផ្សេងទៀត ពោលគឺកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំគីម ជុងអ៊ុន ប្តេជ្ញា ពង្រឹងអំណាចយោធារបស់ប្រទេសកូរ៉េខាងជើង។
អគ្គសេនាធិការចម្រុះ មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ប៉ុន្តែបានលើកឡើងថា ខ្លួនសម្រេចចិត្ត ចេញសេចក្តីថ្លែងការណ៍មួយនៅពេលល្ងាច ដោយសារតែការបាញ់នេះជាលក្ខណៈដូចទម្លាប់ ជាមួយនឹងរយៈចម្ងាយខ្លី និងរយៈកម្ពស់ទាប។

ការបាញ់កាំភ្លើងធំ បានកើតឡើងខណៈលោក គីម កាលពីថ្ងៃសៅរ៍ បានបង្ហាញនូវគោលដៅដើម្បីបង្កើនថាមពលយោធារបស់ប្រទេស និងការស្រាវជ្រាវការពារជាតិ ដើម្បីការពារសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើង។
ហើយការបាញ់នេះក៏កើតឡើងផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានឆ្លើយតបម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើង សាកល្បងអាវុធនុយក្លេអ៊ែរ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី០៧ខែមិថុនា បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Cho Hyun-dong ក្នុងទីក្រុង សេអ៊ូល ថា “ការសាកល្បងនុយក្លេអ៊ែរណាមួយ នឹងបំពានទាំងស្រុងលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយនឹងមានការឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់ ចំពោះការសាកល្បងបែបនេះ”។
លោកស្រី Sherman បន្ថែមថា “ពិភពលោកទាំងមូល នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់។ យើងបានត្រៀមខ្លួនរួចហើយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ព្រមានឆ្លើយតបម៉ឺងម៉ាត់ ប្រសិនបើកូរ៉េខាងជើង សាកល្បងអាវុធនុយក្លេអ៊ែរ (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


