Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ពាន FIFA WORLD CUP​ ​តំណាងឱ្យមនុស្សសញ្ជាតិ​​ ចូលចិត្ត​កីឡាបាល់ទាត់ និងការប្រកួតដោយ​យុត្តិធម៌​​

បានផុស

នៅ

សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ពាន FIFA WORLD CUP​ ​តំណាងឱ្យមនុស្សសញ្ជាតិ​លើពិភពលោក​ ដែលចូលចិត្ត​កីឡាបាល់ទាត់ និងការប្រកួតដោយ​យុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ថ្លែងបែបនេះ នៅក្នុងការអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ​នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្ដេច​តេជោ ហ៊ុន សែន ​​បាន​មានប្រសាសន៍ថា ពាន​រង្វាន់មាស​សុទ្ធ ដែល​មានទម្ងន់ ៦,១ គីឡូក្រាម និង​មានតម្លៃប្រ​មាណ​ ២០លាន​ដុល្លារនេះ ​ពិត​ជាមាន​អត្ថន័យ​​សម្រាប់វិស័យកីឡាកម្រិតពិភពលោក ដែល​អនុញ្ញាតឱ្យតែ​ប្រ​មុខ​​រដ្ឋ ប្រ​មុខ​​រដ្ឋាភិបាល នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​ក្បួនត្រូវ​ហែឆ្លងកាត់​ទីលានវេទិកាប៉ុណ្ណោះ ទើប​មានឱកាសប៉ះដោយផ្ទាល់ នូវពានដ៏មានតម្លៃ និងសារៈសំខាន់នេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេច​ពិតជាមានមោទនភាព ជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើន ដែលបានកាន់ និងលើកពាន​ពិភពលោក​ដ៏មានអត្ថន័យនេះ​។

បើតាមសម្ដេចតេជោ ហ៊ុន សែន ពាននេះ ​គឺ​តំណាងឱ្យមនុស្សសញ្ជាតិ​លើពិភពលោកទាំង​មូលផងដែរ ពីព្រោះពានរង្វាន់នេះ តំណាងឱ្យប្រជាជន និងមនុស្ស​​ជាតិរាប់ពាន់លាននាក់ ដែលចូលចិត្តស្រឡាញ់កីឡាបាល់ទាត់ និងស្រឡាញ់គោលការណ៍លេងដោយយុត្តិធម៌។ បច្ចុប្បន្នបាល់ទាត់ គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតលើពិភពលោក ដែល​មានមនុស្សប្រុសស្រីប្រមាណ ២៦៥​ លាននាក់ ជាអ្នក​លេងកីឡា និង​មានប្រ​មាណ ៣ ៥០០​ លានអ្នកជាអ្នកគាំទ្រ​។

ចំណែកព្រះរាជាណាចក្រកម្ពុជា មានកីឡាករ កីឡាការិនី ដែលទទួលបាននូវការបណ្ដុះបណ្ដាល​ជំនាញកីឡាបាល់ទាត់ នៅ​តាមក្លឹបបាល់​ទាត់នានាប្រមាណ ២ ០០០ នាក់ និងមានប្រមាណជាង ៣ ០០០​ នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព​។ ដោយឡែកអ្នកគាំទ្ររមានប្រមាណជាង ១០ ម៉ឺននាក។

​សម្ដេចតេជោ ហ៊ុន សែន បាន​អះអាងទៀតថា ពេលនេះពានរង្វាន់ពិភពលោក​បានមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ ៥០០ ពាន់លាននាក់ ​អំពីសុក្រឹតភាព និងសក្កដានុពលជាតិ ដែលប្រជាជនកម្ពុជា បាន និងកំពុង​រស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹងជីវភាពកាន់តែប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនេះព្រឹត្តិការណ៍ដង្ហែរពានរង្វាន់បាល់ទាត់ពិភពលោក​ប្រព្រឹត្តទៅ​ ស្របពេលដែលកម្ពុជាត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម អាស៊ាន ប៉ារ៉ាហ្គេម នៅឆ្នាំ ២០២៣ ហើយ​ក្នុងនោះ ក៏មានកម្មវិធី​ប្រកួតបាល់ទាត់នេះផងដែរ​។

ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង​នាមរាជរដ្ឋាភិបាលកម្ពុជា ​បានស្នើឱ្យអ្នកស្នេហា​វិស័យកីឡាលើពិភពលោក ចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី១ របស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា​ជាអន្តរជាតិ​ដ៏ធំនៅក្នុងតំបន់ គឺស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ខាងមុខ៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៧ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៨ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម