ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន អង្វរប្រជាជន ឲ្យបន្ថយផឹក តែ ដើម្បីជួយសេដ្ឋកិច្ច
ប្រជាជនប៉ាគីស្ថាន ត្រូវបានស្នើឲ្យកាត់បន្ថយបរិមាណទឹកតែដែលពួកគេផឹក ដើម្បីជួយសេដ្ឋកិច្ចរបស់ប្រទេស។
រដ្ឋមន្ត្រីជាន់ខ្ពស់លោក Ahsan Iqbal បាននិយាយថា ការផឹកទឹកតែកាន់តែតិចពែង ក្នុងមួយថ្ងៃនឹងជួយកាត់បន្ថយថ្លៃនាំចូលដ៏ខ្ពស់របស់ប្រទេស ប៉ាគីស្ថាន។
ទុនបម្រុងរូបិយប័ណ្ណបរទេសដ៏ទាបរបស់ប្រទេសនេះ បច្ចុប្បន្នអាចទប់ទល់ចំពោះការនាំចូលទាំងអស់បានក្នុងរយៈពេលត្រឹមតែ២ខែទៀតប៉ុណ្ណោះ។
ប៉ាគីស្ថាន គឺជាប្រទេសនាំចូលតែដ៏ធំបំផុតរបស់ពិភពលោក ដោយបានទិញក្នុងតម្លៃជាង៦០០លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
លោក Iqbal បាននិយាយថា “ខ្ញុំសូមអំពាវនាវដល់ប្រជាជន ឲ្យកាត់បន្ថយការផឹកទឹកតែ មួយទៅពីរពែងក្នុងមួយថ្ងៃ ពីព្រោះយើងនាំចូលតែ ដោយខ្ចីលុយគេ”។ លោកបានស្នើសុំឲ្យអាជីវករ បិទតូបក្នុងផ្សារនៅម៉ោង២០និង៣០នាទីផងដែរ ដើម្បីសន្សំសំចៃអគ្គិសនី។
ការអង្វរករនេះ បានកើតឡើងស្របពេលទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប៉ាគីស្ថាន បន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយដាក់សម្ពាធលើរដ្ឋាភិបាលឲ្យកាត់បន្ថយការចំណាយលើការនាំចូល និងរក្សាមូលនិធិនៅក្នុងប្រទេស។
ទុនបម្រុងប្តូរប្រាក់បរទេសរបស់ប៉ាគីស្ថាន បានធ្លាក់ចុះពីប្រហែល ១៦ពាន់លានដុល្លារអាមេរិក ក្នុងខែកុម្ភៈ មកតិចជាង ១០ពាន់លានដុល្លារអាមេរិកក្នុងសប្តាហ៍ដំបូងនៃខែមិថុនា។
កាលពីខែមុន មន្ត្រីនៅទីក្រុងការ៉ាជី បានរឹតបន្តឹងការនាំចូលវត្ថុប្រណីតមិនសំខាន់រាប់សិប ដែលជាផ្នែកមួយនៃការប៉ុនប៉ងការពារមូលនិធិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ស្រីលង្កា ឲ្យមន្ត្រីរដ្ឋ ឈប់ថែមមួយថ្ងៃទៀតក្នុងមួយសប្តាហ៍ ដើម្បីទៅធ្វើស្រែ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


