ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមចាត់វិធានការ លើសមាជិកណាតូមួយប្រទេស (មានវីដេអូ)
កាលពីថ្ងៃចន្ទទី២០ខែមិថុនា រុស្ស៊ី បានព្រមានសមាជិកណាតូគឺប្រទេសលីទុយអានីថា បើការដឹកជញ្ជូនទំនិញទៅកាន់តំបន់ Kaliningrad របស់រុស្ស៊ីនៅសមុទ្របាល់ទិក មិនត្រូវបានស្ដារឡើងវិញក្នុងពេលឆាប់រហ័សទេនោះ ទីក្រុងមូស្គូនឹងចាត់វិធានការមិនប្រាប់ជាមុន ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

ស្របពេលទំនាក់ទំនងភាគខាងកើត-ខាងលិច បានធ្លាក់ដល់កម្រិតទាបរយៈពេលកន្លះសតវត្សរ៍ ជុំវិញការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈ លើអ៊ុយក្រែននោះ រដ្ឋាភិបាលទីក្រុង វីលនីញូស បានរារាំងការដឹកជញ្ជូនទំនិញដែលដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប (EU) តាមរយៈទឹកដីលីទុយអានី ទៅនិងមកពីតំបន់ Kaliningrad ដោយលើកឡើងពី ច្បាប់ដាក់ទណ្ឌកម្មរបស់ EU។
ក្រសួងការបរទេសរុស្ស៊ី បានកោះហៅបេសកជនកំពូលរបស់លីទុយអានី នៅទីក្រុងមូស្គូ ដើម្បីធ្វើការតវ៉ា ខណៈវិមានក្រឹមឡាំង និយាយថា ស្ថានការណ៍គឺធ្ងន់ធ្ងរពេកហើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា “ស្ថានភាពគឺលើសពីធ្ងន់ធ្ងរទៅទៀត។ ការសម្រេចចិត្តបែបនេះ ពិតជាមិនធ្លាប់មានសោះពីមុនមក។ វាជាការបំពានលើអ្វីៗគ្រប់យ៉ាង”។
ទន្ទឹមនោះ ក្រសួងការបរទេសរុស្ស៊ីបានទាមទារឲ្យទីក្រុង វីលនីញូស ផ្លាស់ប្តូរជាបន្ទាន់នូវអ្វីដែលខ្លួនហៅថាជា “អរិភាពដោយបើកចំហ”។

“ប្រសិនបើការដឹកជញ្ជូនទំនិញរវាងតំបន់ Kaliningrad និងតំបន់ផ្សេងទៀតនៃសហព័ន្ធរុស្ស៊ីតាមរយៈប្រទេសលីទុយអានី មិនត្រូវបានស្តារឡើងវិញពេញលេញក្នុងពេលអនាគតដ៏ខ្លីខាងមុខទេនោះ រុស្ស៊ីសូមរក្សាសិទ្ធិ ចាត់វិធានការដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន”។
គួរបញ្ជាក់ថា Kaliningrad ដែលពីមុនជាកំពង់ផែរបស់ទីក្រុង Koenigsberg ជារដ្ឋធានីព្រុចស៊ីខាងកើត គឺត្រូវបានកងទ័ពក្រហម ដណ្តើមយកពីពួកណាស៊ីអាល្លឺម៉ង់ នៅខែមេសាឆ្នាំ ១៩៤៥ ហើយបានប្រគល់ទៅឲ្យសហភាពសូវៀត បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ តំបន់នោះ ស្ថិតនៅចន្លោះរវាងសមាជិកណាតូគឺ ប៉ូឡូញ និងលីទុយអានី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អ៊ុយក្រែន ប្តេជ្ញាយក ប៉ែល ទៅប្រយុទ្ធជាមួយរុស្ស៊ី បើលោកខាងលិច មិនផ្តល់អាវុធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


