KPT+
៤ គន្លឹះ ថែរក្សាកាបូបឲ្យនៅតែរលោងស្អាត ក្នុងរដូវវស្សា
ខណៈពេលដែលអ្នកទើបតែទិញកាបូបថ្មី ហើយរំភើបក្នុងការប្រើប្រាស់។ ប៉ុន្តែបែរជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅខាងក្រៅ ច្បាស់ណាស់ថា ទឹកភ្លៀងនឹងធ្វើឲ្យកាបូបសើមខូច ឬដុះផ្សិតមិនខាន។ ប្រសិនបើអ្នកស្រលាញ់កាបូប យើងខ្ញុំមានវិធីថែរក្សាកាបូបទាំងថ្មី និងចាស់ ដើម្បីការពារកុំឲ្យសើម នៅរដូវវស្សានេះ។
១ ស្ព្រាយបាញ់

មុនពេលប្រើកាបូប អ្នកអាចប្រើផលិតផលដើម្បីការពារកាបូបពីការប្រឡាក់ និងជ្រាបទឹក។ មុននឹងបាញ់ស្ព្រាយ ត្រូវប្រាកដថាកាបូបបានសម្អាតស្អាតរួចហើយ។
២ អាវភ្លៀង
មានអាវភ្លៀងតូចមួយទុកក្នុងកាបូបក៏បាន ឬដាក់តាមខ្លួនជាប់ក្នុងរដូវកាលនេះ ពិតជាប្រសើរបំផុត។ អាវភ្លៀងអាចបត់បាន ដោយដាក់ចូលក្នុងកាបូប ដែលអ្នកអាចទុកដាក់បានយ៉ាងងាយស្រួលបំផុត។
៣ ឧបករណ៍បម្លែងសំណើម

អ្នកត្រូវដាក់ឧបករណ៍បម្លែងសំណើមនៅក្នុងទូ ឬថង់ធូលី ដើម្បីការពារកាបូបពីការបង្កើតផ្សិត ដែលបង្កគ្រោះថ្នាក់ពីសំណើមនៅក្នុងខ្យល់។
៤ ពន្លឺព្រះអាទិត្យ
ប្រសិនបើមានពន្លឺព្រះអាទិត្យចូលមក សូមចាប់យកឱកាសនេះ ដើម្បីខ្យល់ចេញចូលក្នុងកាបូប។ កាបូបដែលទុកក្នុងទូយូរពេក អាចបង្កជាផ្សិត ហើយក៏ត្រូវប្រុងប្រយ័ត្នរក្សាវាឲ្យបានល្អ មុនពេលភ្លៀងដែរ។
ប្រសិនបើអ្នកបានអនុវត្តដូចដែលបានរៀបរាប់ខាងលើ យើងខ្ញុំធានាថា កាបូបនោះនឹងប្រើបន្តដល់កូនចៅមិនខានទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ តិចនិក ថែរក្សាកាបូបប្រណិតឲ្យនៅគង់វង្ស ប្រើដល់កូនចៅជំនាន់ក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


