សុខភាព
ផ្លែឈើរដូវវស្សា ៥ មុខ ល្អសម្រាប់សុខភាព ប្រឆាំងភាពត្រជាក់ និងអុកស៊ីតកម្ម
ក្នុងរដូវវស្សា មានមនុស្សជាច្រើនតែងតែមានរោគសញ្ញាផ្តាសាយជាញឹកញាប់ ។ ដូច្នេះថ្ងៃនេះ យើងខ្ញុំមានផ្លែឈើ ៥ មុខ ដែលល្អសម្រាប់សុខភាព និងជួយការពារជំងឺផ្ដាសាយ។
លើសពីនេះផ្លែឈើទាំងនេះ ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ ជួយពង្រឹងភាពស៊ាំ ទប់ទល់នឹងជំងឺ កាត់បន្ថយហានិភ័យនៃជំងឺ ហើយក៏ល្អសម្រាប់សុខភាពស្បែកដូចគ្នា
១ មង្ឃុត

វាគឺជាផ្លែឈើដែលមានកាឡូរីទាប ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ព្យាបាលរបួស ហើយក៏មានផ្ទុកសារធាតុ folate វីតាមីន C និង xanthones ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី រួមទាំងសារជាតិ xanthone។ នៅក្នុងផ្លែមង្ឃុត ក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រឆាំងមហារីក ប្រឆាំងភាពចាស់ និងប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ មង្ឃុតក៏មានជាតិសរសៃ ដែលជួយកាត់បន្ថយជាតិស្ករក្នុងឈាម បង្កើនបាក់តេរីល្អនៅក្នុងពោះវៀន លើសពីនេះ មង្ឃុតការពារកោសិកាស្បែកពីការខូចខាតដោយសារពន្លឺព្រះអាទិត្យ និងភាពចាស់។
២ ក្រូចថ្លុង

គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន C ប៉ូតាស្យូម ប្រូតេអ៊ីន និងជាតិសរសៃ។វីតាមីន C ជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ការពារស្បែកពីសញ្ញាផ្សេងៗនៃភាពចាស់ ខណៈពេលដែលប៉ូតាស្យូមជួយគ្រប់គ្រងសំពាធឈាម។ ជាតិសរសៃនឹងជួយការពារការទល់លាមក និងបង្កើនបាក់តេរីល្អនៅក្នុងពោះវៀន។ ក្រូចថ្លុងជួយរក្សាទម្ងន់ក្នុងរយៈពេលយូរ ល្អសម្រាប់សុខភាពបេះដូង និងខួរក្បាល ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត វាក៏កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃផ្សេងៗ ដោយរារាំងការលូតលាស់នៃដុំសាច់ និងប្រឆាំងនឹងកោសិកាមហារីកផងដែរ។
៣ ផ្លែត្របែក

ផ្លែឈើនេះ ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ចំពោះអ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលមានហានិភ័យ។ វាល្អសម្រាប់សុខភាពបេះដូង ដោយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ និងបង្កើនកូលេស្តេរ៉ុលល្អ។ កាត់បន្ថយការឈឺចាប់ពេលមានរដូវ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ជួយកាត់បន្ថយការទល់លាមក និងរាគ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងកោសិកាមហារីក មានវីតាមីន C ជួយពង្រឹងភាពស៊ាំ ប្រឆាំងនឹងជំងឺ និងមានជាតិសរសៃជួយបំពេញក្រពះ និងស្រកទម្ងន់។ វាក៏ជួយពន្យឺតសញ្ញានៃភាពចាស់ និងព្យាបាលមុនបានយ៉ាងល្អ។
៤ ផ្លែល្ហុង

សម្បូរទៅដោយវីតាមីន A ជាតិសរសៃ និងអង់ស៊ីមដូចជា papain កាត់បន្ថយហានិភ័យនៃជំងឺដូចជាមហារីក។ ផ្លែល្ហុងក៏មានផ្ទុកនូវវីតាមីន C និង lycopene (lycopene) ដែលល្អសម្រាប់សុខភាពបេះដូង។ កាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង វាក៏មានសារធាតុ carotenoids ដើម្បីជួយប្រឆាំងនឹងការរលាកជួយស្តារស្បែកពីពន្លឺព្រះអាទិត្យ និងកាត់បន្ថយភាពជ្រីវជ្រួញ នៅលើមុខបានយ៉ាងល្អ។
៥ ម្នាស់

សំបូរទៅដោយវីតាមីន C ម៉ង់កាណែស និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម វាក៏មានអង់ស៊ីម bromelain (bromelain) ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ជួយប្រឆាំងនឹងជំងឺមហារីក លើសពីនេះ ម្នាស់ក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកបានដូចគ្នា។ ម៉្យាងទៀតម្នាស់ក៏អាចជួយបំបាត់រោគសញ្ញារលាកសន្លាក់ បង្កើនភាពស៊ាំ វាក៏ជួយកាត់បន្ថយភាពមិនស្រួលផ្សេងៗ ដែលកើតឡើងបន្ទាប់ពីការវះកាត់ ហើយវាក៏នឹងជួយអ្នកជាសះស្បើយបន្ទាប់ពីការធ្វើលំហាត់ប្រាណយ៉ាងខ្លាំងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថប្រយោជន៍ ៥ យ៉ាង របស់ផ្លែប៉ោម យើងភាគច្រើនមិនសូវដឹង
ចុចអាន៖ផ្លែសារី មិនត្រឹមផ្អែមឆ្ងាញ់ តែអត្ថប្រយោជន៍ ចំពោះសុខភាពវិញ ពិតជានឹកស្មានមិនដល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


